ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង បានជ្រុលទៅបុ.ករថយន្តRang rover កំពុងឈប់រង់ចាំស្តុបពីក្រោយបណ្តាលឲ្យបែកកញ្ចក់ និងរងការខូចខាតក្រពឹតកាងផ្នែកខាងក្រោយយ៉ាងដំណំ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ចំណុចស្តុប ចេនឡា ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត Rang rover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជាMR.SNSR7 បើកតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ខាងលើនៅនិងស្តុបចេនឡាបានឈប់រង់ចាំស្តុប ហើយភ្លាមៗនោះដែរ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តដឹកអ្នកដំណើរមួយគ្រឿងទៀត ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ3D-4143
បើកបរពីក្រោយតាមបណ្តោយផ្លូវម៉ៅសេទុង ស្របទិសគ្នាក៏ជ្រុលទៅបុ.ករថយន្តRang rover ពីក្រោយពេញទំហឹងបណ្តាលឲ្យក្រពឹតកាងនិងបែកកញ្ចក់ផ្នែកខាងក្រោយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌបឹងកេងកង បានចុះមកដល់រួចក៏ឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដោយរថយន្តបង្កព្រមសងសំណង ទៅលើរថយន្ត Rangrover បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត




