ក្រចេះ ៖ សាលាដំបូងខេត្តក្រចេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីបានប្រើអំពើហិ.ង្សាលើកុមារី២នាក់ ដែលជាអ្នកស៉ីឈ្នួល។
សាលាដំបូងខេត្តក្រចេះបានចោទប្រកាន់លោក ទេព ហ៊ុយ ពីបទប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំ.រាម.កំ.ហែងថានឹងស.ម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

តុលាការបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ (អត្តសញ្ញាណខាងលើ) ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តក្រចេះ ដោយ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២- ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តក្រចេះ ទទួល និងឃុំខ្លួនជននេះរហូតដល់មាន បញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកា ត្រូវបានបង្ហាញក្នុងករណីចាំបាច់៕ រក្សាសិទ្ធិដោយ ៖ កូលាប











