Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងដល់តៃវ៉ាន់ចំនួន១,៥លានដូសបន្ថែមទៀត

spot_img

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកកាលពីម្សិលមិញបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមចំនួន១,៥លានដូសទៅកាន់កោះតៃវ៉ាន់ ដោយសរុបជារួមសហអាមេរិកបានផ្តល់ឱ្យតៃវ៉ាន់មានចំនួនដល់ទៅ ៤ លានដូសនៃចំនួនវ៉ាក់សាំង ដែលបច្ចុប្បន្នកោះមួយនេះកំពុងរងសម្ពាធពីប្រទេសចិន។

មន្ត្រីសហរដ្ឋអាមេរិកដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនដូសថ្មីប្រភេទ មូឌឺណាបានចាកចេញពីទីក្រុង ឡូសវែលរដ្ឋ ឃេនតាគី កាលថ្ងៃអាទិត្យ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់តៃវ៉ាន់។

ក្នុងនោះ មន្ត្រីរដ្ឋបាលលោក បៃដិន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយចំពោះការរិះគន់ថា៖« ទីក្រុងប៉េកាំងកំពុងព្យាយាមពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនតាមរយៈអ្វីដែលហៅថាការទូតវ៉ាក់សាំង។»

មន្ត្រីការទូតអាមេរិកបានបន្តថា តៃវ៉ាន់គឺជាដៃគូស្និទ្ធស្នាលក្នុងបញ្ហាសុខមាលភាពពិភពលោក។

ជាក់ស្តែង ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អិង វិន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ហើយបាននិយាយថា ការបរិច្ចាគនេះបង្ហាញអំពី ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់គឺជាភាពរឹងមាំ។

លោកស្រីបានថ្លែងបន្តថា៖«ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពនេះ តៃវ៉ាន់នឹងបន្តធ្វើការឱ្យស៊ីជម្រៅក្នុងភាពជាដៃគូជាមួយសហរដ្ឋអាមេរិកលើគ្រប់វិស័យ។»

មែនទែនទៅ មន្ត្រីអាមេរិកក៏លើកឡើងដែរថា ប្រទេសចិនកំពុងព្យាយាមរារាំងការទិញវ៉ាក់សាំងពីតៃវ៉ាន់ក្រោមហេតុផលនយោបាយ ដែលទីក្រុងប៉េកាំងបានបដិសេធ។ សូមជម្រាបថា រដ្ឋបាល​របស់​ប្រធានាធិបតីលោក ចូ បៃដិន បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ដែលស្ថិតនៅ​ក្រោម​ច្បាប់​របស់​អាមេរិក។ ប្រភព៖ CNA  

spot_img
×