Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត Lexus RX330 ទៅបុ.ករះរថយន្ត២គ្រឿង ឈប់ចាំស្តុបបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្ត Lexus RX330 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុ.ករះរថយន្ត៣គ្រឿង និងកង់បីមួយគ្រឿងទៀត កំពុងឈប់រងចាំស្តុបពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទេ.ចមួយកំណាត់ខាងក្រោយ ចំណែកកង់បី១គ្រឿង និងរថយន្ត២គ្រឿងទៀត រងការខូចខាតតិចតួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញ
រថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BL-0220 និងរថយន្ត២គ្រឿងមិនចាំម៉ាក បានបើកបរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចបានឈប់រង់ចាំស្តុប ស្រាប់តែភ្លាមនោះដែរ គេឃើញមានរថយន្តបង្កម៉ាក Lexus RX330 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7587 បើកបរដោយបុរសម្នាក់ស្រវឹងធ្លាក់ភ្នែក ធ្វើដំណើរស្របទិសពីជើងមកត្បូងក្នុងល្បឿនលឿន មកបុ.កពីក្រោយរថយន្តម៉ាកព្រូស ខ្ទេ.ចមួយកំណាត់ខាងក្រោយ រួចបន្តទៅបុ.ករថយន្ត២គ្រឿង និងកង់បី១គ្រឿង រងការខូចខាតយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក ព្រមសងជាសំណងបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×