Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីកំពុងរៀបចំវាយប្រហារប្រទេសស៊ីរី ដោយនឹងបញ្ចូនយន្តហោះចម្បាំងជាង២០គ្រឿង ហោះទៅប្រទេសនេះ

រុស្ស៊ីកំពុងរៀបចំប្រតិបត្តិការទ្រង់ទ្រាយធំនៅក្នុងប្រទេសស៊ីរី ដើម្បីធ្វើវាយប្រហារទៅលើស៊ីរី ហើយរុស្ស៊ីក៏បានបញ្ជូនយន្តហោះចម្បាំងចំនួន 20 គ្រឿងបន្ថែមទៀត ដើម្បីគាំទ្រដល់កងទ័ពអារ៉ាប់-ស៊ីរីផងដែរក្នុងការវាយប្រហារនេះ។ នេះបើយោងតាមប្រភពពី ការសែត BulgarianMilitary.com ដោយដកស្រង់ប្រភពពីមូលដ្ឋានទ័ពអាកាស កាមីស៊ីល របស់រុស្ស៊ី។

ក្នុងនោះ យន្តហោះដែលទើបនឹងមកដល់ថ្មី មានដូចជា យន្តហោះចម្បាំងប្រភេទ MiG-29 ចំនួនបួនគ្រឿង យន្តហោះចម្បាំង Su-35 ចំនួនប្រាំគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ចំនួន 12 គ្រឿង។ ហើយបើយោងតាមប្រភពរបស់រុស្ស៊ីឧទ្ធម្ភាគចក្រវាយប្រហារមានឈ្មោះថា Ka-52 ចំនួនពីរគ្រឿងក៏ត្រូវបានបញ្ជូនទៅផងដែរ។

ជាក់ស្តែង បើយោងតាមអ្នកវិភាគ ផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រទេសរុស្ស៊ីមានន័យថា រុស្ស៊ីកំពុងរៀបចំធ្វើប្រតិបត្តិការប្រឆាំងនឹងកងទ័ពតួគីនិយម និងតួកគីនៅភាគខាងជើងនៃសាធារណរដ្ឋអារ៉ាប់។

លោក វីតាលី សឺរេវេនកូ អ្នកវិភាគផ្នែកយោធា និងអ្នករាយការណ៍នៅមជ្ឈិមបូព៌ាបាននិយាយថា៖«សកម្មភាពទាំងអស់នេះបានបង្ហាញពីចេតនារបស់ទីក្រុងមូស្គូ ក្នុងការបើកប្រតិបត្តិការផ្លូវអាកាសក្នុងការគាំទ្រដល់កងទ័ពអារ៉ាប់ស៊ីរី សម្រាប់ការរំដោះចុងក្រោយនៃខេត្ត អ៊ីតលីប និងខេត្តជិតខាងនៃប្រទេសនេះ។»

អ្នកវិភាគផ្នែកនយោបាយមួយរូបបានលើកឡើងថា«រុស្ស៊ីមិនមានចេតនាវាយប្រហារលើកងទ័ពតួគីដោយផ្ទាល់នៅក្នុងតំបន់នោះទេ ប៉ុន្តែសកម្មភាពរបស់ទីក្រុងអង់ការ៉ាទៅវិញទេដែល ធ្វើឱ្យរុស្ស៊ីខឹងសម្បារ ព្រោះថាតួគីនឹងវាយប្រហារអង្គភាពឃឺដ ដែលកំពុងសហការជាមួយកងទ័ពអារ៉ាប់ស៊ីរី។ »

ស្របគ្នានេះ កាសែតឈ្មោះ BulgarianMilitary.comបានរំលឹកថា តួគីបានចោទប្រកាន់រុស្ស៊ីថា បានរារាំងប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់អ៊ីតលីប ដោយសារតែវត្តមានរបស់ជនជាតិឃឺដ បានសហការជាមួយរដ្ឋាភិបាលស៊ីរី និងយោធារុស្ស៊ី។

តែយ៉ាងណាកាសែតខាងដើម នៅមិនទាន់ត្រូវបានផ្តល់ការអត្ថាធិប្បាយពីខាងបញ្ជាការកងទ័ពអាកាសរុស្ស៊ីក្នុងប្រទេសស៊ីរីនៅឡើយទេ ប៉ុន្តែបើយោងទៅតាមអ្នកដែលដឹងពីសកម្មភាពរបស់រុស្ស៊ីក្នុងរយៈពេល 72 ម៉ោងកន្លងមកនេះ ទីក្រុងម៉ូស្គូបានប្រើប្រាស់ដែនអាកាសរបស់អ៊ីរ៉ង់ និងអ៊ីរ៉ាក់ដើម្បីផ្ទេរយន្តហោះចម្បាំង៕ ប្រភព៖ BulgarianMilitary​ News

×