Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ រួមទាំងអាវុធខ្លីមួយដើម បន្ទាប់ពីផឹកស៊ីស្រវឹងស្រឿងៗ ដកកាំភ្លើងដើរពេញក្នុងហាងវីហ្រែ្វន

ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីចូលផឹកស៊ីនៅក្នុងហាងវីហ្វ្រែន ដកកាំភ្លើងដើរពេញក្នុងហាង ធ្វើឲ្យភ្ញៀវនិងបុគ្គលិក រួមទាំងម្ចាស់ហាងភ័.យស្ល.ន់.ស្លោ ខ្លាចបុរសរូបនោះ បង្ករឿងអ្វីផ្សេង។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីរំលងអធ្រាត្រចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ជាបុគ្គលិកបម្រើការងារ នៅក្នុងភោជនីយដ្ឋានវីហ្រ្វែន បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BC-7125 មកពីខាងក្រៅរាងស្រវឹងស្រឿងៗ បានចូលនៅក្នុងហាង រួចចូលទៅអង្គុយតុកុំម្មង់ស្រានិងម្ហូប ស្រាប់តែផឹកមិនបានប៉ុន្មានផង ក៏បុរសជនបង្កបានដកអាវុធខ្លី ចេញពីកាបូប រួចអា.ម៉េ ដើរពេញនៅក្នុងហាង ធ្វើឲ្យភ្ញៀវនិងបុគ្គលិកបម្រើនៅក្នុងហាង ភ័.យរត់ស្ល.ន់.ស្លោហើយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានឃាត់ខ្លួនបុរសម្នាក់ អាវុធខ្លីមួយដើម រួមទាំងរថយន្តមួយគ្រឿង នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។ បច្ចុប្បន្នបុរសដែលដកកាំភ្លើងបង្ករូបនោះ កំពុងតែនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត

×