Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និង ដកហូតបានគ្រឿងញៀន ចំនួន ១០ កញ្ចប់ នៅខេត្តព្រះសីហនុ !!!!

ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនៃនគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ៣០ នាទី បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ ដែលជាមុខសញ្ញ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ក្រុម០៨ ភូមិ០៣ សង្កាត់លេខ ០៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ខាងលើ មាន៖ ទី១-ឈ្មោះ ម៉ីន សុតម៉ាន់ដា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ផាត សុចាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ សុខ ចាន់នី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ លឹម លាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅ ភូមិ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី ៥-ឈ្មោះ ឆាយ ប៊ុនណន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ រស់នៅ ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី ៦-ឈ្មោះ វី វ៉ាន់ឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុ រស់នៅភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖-គ្រឿងញៀន ចំនួន ១០កញ្ចប់ ,ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង ,ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×