Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួន អតីតមេបញ្ជាការក្រុងក្រចេះ និង គូកន ទៅដេកក្នុងគុកបណ្តោះអាសន្ន ពាក់ព័ន្ធនឹងអំពើហិង្សាមានស្ថានទម្ងន់ទោស- វា.យធ្វើទា.រុណ.កម្ម ក្មេងស្រី២នាក់ និង បង្ខំឱ្យជនរងគ្រោះ សំពះ និង ស៊ីអាចម៍ឆ្កែ!!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តក្រចេះ កាលពីល្ងាច ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេច បង្គាប់ឱ្យឃុំខ្លួន អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និង គូកន និងបានបញ្ជូនខ្លួន ពួកគេ ទៅឃុំខ្លួនជា បណ្ដោះអាសន្ននៅក្នុង ពន្ធនាគារខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការវា.យច្រំ និង ធ្វើទា.រុណ.កម្មទៅលើកុមារីរងគ្រោះ ចំនួន ២នាក់ ដែលជាអ្នកបម្រើ និង បង្ខំអោយជនរងគ្រោះ ស៊ីអាចម៍ឆ្កែ និង សំពះផ្នូរខ្មោចសត្វឆ្កែ ដែលងាប់ ប្រព្រឹត្តកាលពីចុង ខែ តុលា ឆ្នាំ ២០២១ នៅខេត្តក្រចេះ។

យោងតាមដីការបស់តុលាការ បានអោយដឹងថា ជនត្រូវចោទទាំង២នាក់ ខាងលើ នេះ មាន- ឈ្មោះ ទី១ ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ ឆ្នាំ ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវជាប់ចោទពីបទ: ទា.រុណ.កម្ម និងអំពើឃោរ.ឃៅ មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរង គ្រោះ , ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , គំ.រាម.កំ.ហែងថានឹងស.ម្លាប់ តាមបញ្ញត្តិមាត្រា ២១១, ២១៩, ៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅហាងយីហោ លាង ហ៊ុយ លក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប ផ្លូវកណ្ដាល ភូមិត្រពាំង ព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ និងនៅចំណុចភូមិរកាកណ្ដាល ១ សង្កាត់រកាកណ្ដាល ក្រុង ក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ ២០២១ ។

ទី២ ឈ្មោះ គឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានជាប់ចោទពី បទ: ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , តាមបញ្ញត្តិមាត្រា ២១៩ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅចំណុចហាងយីហោ លាង ហ៊ុយ លក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃ ទំនើប ផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ។

យោងតាមបទចោទខាងលើ, ជនជាប់ចោទទាំង២នាក់ អាចប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិច ៥ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើតុលាការរកឃើញ ពីរុទ្ធភាព។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×