Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តារដ្ឋជាហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គទាំង៦ និងUN រួមគ្នាបើកសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP)ទី១១ស្តីពីបញ្ហាគ្រឿងញៀន ដែលមានប្រទេស៦ចូលរួម

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលជាអធិបតីបើកសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP)ទី១១ ស្តីពីបញ្ហាគ្រឿងញៀន ដែលមានការចូលរួមតំណាងស្ថាប័ន ត្រួតពិនិត្យគ្រឿងញៀនពីបណ្តារដ្ឋជាហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គទាំង៦ : កម្ពុជា វៀតណាម ឡាវ ម៉ីយ៉ាន់ម៉ា ចិន ថៃ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

ថ្លែងក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានប្រសាសន៍ថា ការចួលរួមប្រទេសជាហត្ថលេខីទាំង៦ ក្នុងសិក្ខាសាលាត្រួតពិនិត្យផែនការអនុតំបន់ទី១១ ស្តីពីបញ្ហាគ្រឿងញៀន នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះវាជាឱកាសមួយដែលយើងទាំងអស់គ្នាអាចបំពេញបន្ថែមនូវសកម្មភាពនានាមួយចំនួនផ្សេងទៀត ដែលពុំមាននៅក្នុងផែនការចាស់ហើយដែលសកម្មភាពទាំងនោះឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដូចជានៅពេលអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNODC ដែលបានខិតខំគៀរគររកប្រភពហិរញ្ញវត្ថុ ពីប្រទេសផ្តល់ជំនួយដើម្បីបន្តសកម្មភាពដល់បណ្តាប្រទេស MOU ទាំងធនធានហិរញ្ញវត្ថុ សម្ភារៈ និងបច្ចេកទេសក្នុងរយៈកាលកន្លងមក ហើយសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP)ទី១១ នឹងទទួលបានធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់អនុវត្តន៍ក្នុងពេលដែលប្រទេសយើងទាំងអស់ ត្រៀមនឹងចាកចេញពីជំងឺកូវីដ-១៩ ហើយឈានទៅបើកប្រទេសឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×