Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន​ ៖ “សិស្សម្នាក់ទៅសិក្សា មានពាក់ប័ណ្ណចាក់វ៉ាក់សាំង ពាក់នៅក យ៉ាងត្រឹមត្រូវ ទោះចៅមិនមានស្បែកជើងពាក់”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវរូបថតសិស្សសាលាម្នាក់ ទៅសាលារៀន ដោយមានពាក់ប័ណ្ណចាក់វ៉ាក់សាំង ពាក់នៅក យ៉ាងត្រឹមត្រូវ ហើយសម្តេចពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថាចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២១ យ៉ាងដូច្នេះថា “ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថា នៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះ
ចៅៗដែលចង់រៀនសូត្រ”។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។

ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថាចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចម្រើននិងរៀនសូត្របានល្អ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×