Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិ ដែលមានជាធរមាននៅកម្ពុជា មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ ។

លោកជិន ម៉ាលីន បានមានប្រសាសន៍ថា ផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ ចំណែកឯការផ្តន្ទាទោសត្រូវ ទទួលបាននូវការអនុគ្រោះមួយចំនួនតាមផ្លូវច្បាប់ ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាល នៃអតិបរិមានៃទោសចំពោះបទល្មើស ដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។ល។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការអនុវត្តច្បាប់តាមផ្លូវតុលាការនិងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់ អំពើហិ.ង្សានិងបា.ញ់ស.ម្លាប់ជនសង្ស័យ ក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើពណ៌សម្បុរ និងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍៕ រក្សាសិទ្ធិដោយ ៖ កូលាប

×