ភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលនេះស្ងាត់ៗ តារាសម្តែងអ្នកនាង សូដា នីតា បានបោះពាក្យសម្តីយ៉ាងចាក់ដោតមួយ ទៅកាន់អ្នកនាង សឿ សុធារ៉ា ។
សូដា នីតា បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពអ្នកនាង សឿ សុធារ៉ា ថា តិចទៀតបានល្បីហើយ តួឯកស្រី រឿងថ្មីហង្សមាសពេលដីការកោះហៅ ធ្លាក់ចុះមក ងាយនឹងទៅអញ្ជើញដល់កន្លែងថត នឹងបានឡាយ សកម្មភាពផ្សេងទៀត Sapoun Darapemean( សឿ សុធារ៉ា )។

យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុថា តើហេតុអ្វីបានជាអ្នកនាង សូដា នីតា បោះពាក្យធ្ងន់ៗបែបនេះទៅកាន់អ្នកនាង សឿ សុធារ៉ា នោះឡើយ។
ជាការកត់សម្គាល់មានការលើកឡើងថា ការបោះពាក្យរហូតឈានដល់ការប្តឹងផ្តល់បែបនេះ ទំនងជាកើតចេញពីរឿងតុងទីន ដូចទៅនឹងអ្នកនាង សឿ សុធារ៉ា ធ្លាប់ជួបកន្លងមក។
សឿ សុធារ៉ា ក៏ធ្លាប់ត្រូវបាននារីម្នាក់ រួមនឹងតារាកំប្លែងស្រីម្នាក់ផងដែរ បានចេញមុខស្នើឲ្យអ្នកនាង សឿ សុធារ៉ា ដោះស្រាយបំណុលដែលនៅជំពាក់ឲ្យឆាប់។
ក្រោយពីមានការទទូចជាបន្តបន្ទាប់ រហូតបង្ហោះតាមហ្វេសប៊ុកនោះមក គេឃើញអ្នកនាង សឿ សុធារ៉ា ក៏បានចេញមុខដោះស្រាយដើម្បីបញ្ចប់រឿងតែម្តង។

ទោះជាយ៉ាងណារលកកំដៅរឿងខាងលើហាក់មិនទាន់ស្ងប់ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារនិងរូបថតចំៗទៅលើតារាកំប្លែងនាង ខ្ញុង និងនាងក្អយ ដែលនៅជំពាក់បំណុលខ្លួន មិនទាន់សងផ្អើលពេញបណ្តាញហ្វេសប៊ុក។
តែយ៉ាងណា អ្នកនាង សឿ សុធារ៉ា ក៏បានលុបចោលសារនោះភ្លាមៗ បន្ទាប់ពីមានការព្រមានប្តឹងតបពីតារាកំប្លែងខាងត្បិតពួកគេយល់ថា អ្វីៗបានដោះស្រាយជាមួយអ្នកនាង សឿ សុធារ៉ា រួចហើយ។ ពេលក្រោយមក អ្នកនាង សឿ សុធារ៉ា ក៏បានចេញមុខសុំទោសតារាកំប្លែងទាំងពីរជាសាធារណៈវិញ ត្បិតនាងបកស្រាយថា នោះជាការភាន់ច្រឡំ។
យ៉ាងណា ពេលនេះរឿងរ៉ាវទំនងបានរាលដាលដល់អ្នកនាង សូដា នីតា ម្នាក់ទៀត ដែលធ្វើឲ្យតារារូបនេះបង្ហោះសារបែបនេះដល់ អ្នកនាង សឿ សុធារ៉ា ដែលនោះគេសង្ស័យថា អាចនឹងដូចរឿងខាងលើនេះផងដែរ។
ទោះជាយ៉ាងណាទស្សនិកជននឹងរងចាំមើលថា រឿងរ៉ាវខាងលើនេះនឹងវិវត្តន៍ទៅជាបែបណា ក្នុងពេលដែល សូដា នីតា សុទ្ធតែព្រមានប្រើប្រាស់ដីកា ទៅលើអ្នកនាង សឿ សុធារ៉ា បែបនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











