ភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា និង Sool Cool សួររកចំណុចខ្វះខាតរបស់ ឆន ស្រីណេត កម្មវិធីប្រកួតសម្រស់ MUC 2021 ឬ Miss Universe Cambodia 2021 បានបញ្ចប់ដោយរលូន កាលពីរាត្រីនៃថ្ងៃទី២៨ខែតុលា កន្លងទៅនេះ ដោយជ័យលាភី Miss Universe cambodia 2021 បានទៅលើកញ្ញា ងិនម៉ារ៉ាឌី ជាមួយនិងមកុដពេជ្រ ដែលមានតម្លៃ រហូតទៅដល់ 22500ដុល្លារ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ។

តែក្រោយពីការប្រកួតបានបញ្ចប់រួចរាល់បាន១ថ្ងៃមក ក៏ផ្ទុះនូវការជជែកវែកញ៉ែក ពាក់ព័ន្ធទៅនិងជ័យលាភី និងជ័យលាភីរងទី១ ដោយមានទាំងមតិគាំទ្រនិងមតិបដិសេធលទ្ធផល នៃការប្រកួតនេះ ក្នុងនោះអ្នកចន ច័ន្ទលក្ខិណា ក៏បានផុសរូបជ័យលាភីរងទី១ កញ្ញា ឆន ស្រីណេត ជាមួយនិងខេបសិន បែបឆ្ងល់ថា សញ្ញាសួរក្នុងខួក្បាល តើគាត់ តើគាត់មានចំណុចខ្វះខាតត្រង់ណា ? ចំណែកឯតារាសំដែងលោក ស៊ូលឃូល ក៏បានពោលក្នុងលក្ខណៈចូលរួមសោកស្ដាយ និងផ្ដល់កម្លាំងចិត្តថា ស្តាយពិតមែន Neth Son ស្តាយចេញពីចិត្តមែន និយាយត្រង់ៗយ៉ាងណា នៅមានលើកក្រោយទៀតចឹងចូលមកប្រកួតម្តងទៀតទៅ ព្រោះយើងនៅមានឱកាស ដូច្នេះហើយ ប្ដូរ នឹង ការតូចចិត្តអស់សង្ឃឹមចំពោះ ការបរាជ័យលើកនេះ យើងត្រូវស្វែងយល់ពី ចំណុចខ្សោយ និងកង្វះខាតរបស់ ខ្លួនដែលធ្វើ ឱ្យយើងបរាជ័យដើម្បី ពង្រឹងខ្លួនឯងសម្រាប់ឱកាសថ្មី នាពេលក្រោយ ។
Miss Universe Cambodia 2021ហើយទទួលបានជ័យលាភី 1st runner up MUC2021។ ក្នុងវគ្គ Top 3 នាងបាននិយាយអំពីបទពិសោធន៍ ដែលគាត់ធ្លាប់បានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឲ្យគាត់បាក់ទឹកចិត្ដយ៉ាងខ្លាំង ដោយសារតែគាត់បានកើតនូវជំងឺមហារីក។ ដោយពេទ្យតម្រូវឲ្យគាត់កាត់ជើងចោលតែម្ដង។ តែជាភ័ព្វសំណាង គាត់បានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ហើយជំងឺមួយនេះបានផ្តល់នូវមេរៀនជីវិតចំពោះគាត់ជាច្រើន ដែលធ្វើឲ្យគាត់មានការតស៊ូព្យាយាមមកដល់ថ្ងៃនេះ និងនៅលើវេទិកាមួយនេះ។

ការប្រឡងវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡកម្ពុជា២០២១(Miss Univeres Cambodia 2021) នេះក៏បានធ្វើការផ្សាយផ្ទាល់នៅលើស្ថានីយ៍ទូរទ ស្សន៍បាយ័ន។ អ្វីដែលពិសេសទៀតនោះម្ចាស់មកុដ Miss Univeres Cam bodia 2021កញ្ញា ងិន ម៉ារ៉ាឌី ក៏ទទួលបានមកុដពេជ្រ និងរង្វាន់លើកទឹកចិត្តមួយចំនួន ពីលោកចិនសំណាង ម្ចាស់ហាងពេជ្រ ជាង២ម៉ឺនដុល្លារ។
គួររំលឹកផងដែរថា ក្នុងរាត្រីគ្រងមកុដ ក្រោយពីកម្មវិធីប្រកួត Miss Universe cambodia 2021 បញ្ចប់ភ្លាម យើងឃើថា នៅលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា មានការកើនកំដៅមួយឆាវ ពាក់ព័ន្ធទៅនិងលទ្ធផលនៃការប្រកួត ហើយកំសួលនៃកំដៅក៏រលត់ទៅវិញផងដែរ ក្រោយពីអង្ករក្លាយជាបាយរួចទៅហើយ មិនមានអ្វីត្រូវតវ៉ាទៀតទេ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














