Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមន្រ្តីអាវុធហត្ថម្នាក់ ពាក់ព័ន្ធការបា.ញ់បោះសេរី និង បណ្តាលឲ្យបុរសម្នាក់ រងរបួសនៅខេត្តសៀមរាប

ភ្នំពេញ ៖ កម្លាំងសមត្ថកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានឃាត់ និងបញ្ជូនខ្លួនមន្រ្តីកងរាជអាវុធហត្ថ ខេត្តសៀមរាបម្នាក់ ជាប់ពាក់ព័ន្ធនឹងការផ្ទុះអាវុធ និងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃចន្ទ ទី១ ខែ វិច្ឆិកា កន្លងទៅនេះ។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ អាង សែន ជានាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថ ខេត្តសៀមរាប ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ហាត សុភា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ អាជីវករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១០ នៅចំណុចការ៉ាសសាំងសូរិយា ដែលមានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យត្រូវបានត្រូវបានឃាត់ខ្លួន បន្ទាប់ពីគាត់មានជម្លោះពាក្យសម្តីជាមួយជនរងគ្រោះ និងបានដកកាំភ្លើងខ្លីម៉ាក CCF98 បា.ញ់ចំនួន ១ គ្រាប់ ផ្ចុចដី និងបណ្តាលឲ្យខ្ទាតបំណែកថ្ម ចំជនរងគ្រោះរបួសស្រាល ។

បច្ចុប្បន្ននេះ, ជនសង្ស័យ កំពុងតែត្រូវបានសួរចម្លើយ និងស៊ើបអង្កេតនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថសៀមរាប នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×