Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧នាក់ស្លា.ប់ ដោយឡានក្រឡាប់ធ្លាក់ចូលប្រឡាយទឹក

កំពត ៖ មានករណីឡានក្រឡាប់លើផ្លូវជាតិលេខ៤១ ធ្លាក់ចូលក្នុងប្រឡាយទឹក ស្ថិតនៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដែលបណ្ដាលឲ្យមនុស្ស៧នាក់ស្លា.ប់ភ្លាមៗ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

រថយន្តមួយគ្រឿងនេះ បានបែក​កង់ ពេល​កំពុង​បើកបរ ដោយ​ល្បឿន​លឿន រួច​ក្រឡាប់​ចូលក្នុង​ស្នាមភ្លោះ ដែលមាន​ទឹក​ពេញ​។​
​ហេតុការណ៍​នេះ បានកើត​ឡើង ក្នុង​ទឹកដី​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត នា​រសៀល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​ជនរងគ្រោះ ដែល​ស្លា.ប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​នេះ មាន​ប្រុស ៤ នាក់ ស្ត្រី ៣ នាក់ និង​កុមារី​ម្នាក់ ។
សម្រាប់​សាកសព​ជនរងគ្រោះ​ទាំង ៧ នាក់​នេះ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ នៅឡើយ​ទេ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×