Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា បរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ខែវិច្ឆិកានេះ បានចេញលទ្ធផល នៃការនាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា ឆ្នាំ២០២១ ដូចជា ស្រូវ ដំឡូងមីស្រស់ ផ្លែស្វាយស្រស់ ផ្លែចេកស្រស់ និងសណ្តែកសៀង បរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស ដែលក្នុងនេះ មានផលិតផលដែលបាននាំចេញច្រើនជាងគេគឺ៖
១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម
២. ដំឡូងមីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ
៣. ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ
៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន
៥. សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម ។

ដោយឡែកចំពោះផលិតផលកសិកម្ម ដែលពាណិជ្ជករ បានលើកសំណើធ្វើការនាំចេញ ក្នុងរយៈពេលមួយថ្ងៃដ៏ទៃទៀត៕ រក្សាសិទ្ធិដោយ ៖ កូលាប

×