Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរម្លឹកអំពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានណែនាំដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ អំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មុននឹងបញ្ចេញមកខាងក្រៅ។

ប៉ុន្តែថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ អនុវត្តការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានល្អប្រសើរ ប៉ុន្តែនៅមានបងប្អូនប្រជាពលវីដ្ឋមួយចំនួនតូចទៀត នៅពុំទាន់អនុវត្តបានល្អនៅឡើយ។

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ដល់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ សូមអនុវត្តដូចខាងក្រោម ៖ ១) ត្រូវទុកដាក់សំរាមនៅក្នុងស្បែងឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត ។ ២) ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន។ ៣) ត្រូវដាក់សំរាមនៅក្នុងក្បឿងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បែង ដើម្បីងាយស្រួលក្នុងការប្រមូល និង៤) ត្រូវប្រើប្រាស់ស្យុងសំរាមដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល ០៥ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។

ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះ ហើយបង្កឱ្យមានការឆ្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមមាត្រាទី០៩ នៃច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៣២១/០០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលបានចែងថា «អំពើចម្លងដោយចេតនា នូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដែលមានជាធរមាន។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ មេត្តាជ្រាប និងចូលរ៉ូមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធិដោយ ៖ កូលាប

×