Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់​ ជិះម៉ូតូឆ.ក់ខ្សែកពីនារីរងគ្រោះបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ÷ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង បានធ្វើសកម្មភាពឆក់ខ្សែក ពីនារីរងគ្រោះជិះម៉ូតូស្គុបពីមួយគ្រឿង បានសម្រេចរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ច ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២១ ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះសូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួន បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IB-6926 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចរួចបានបត់ចូលស្ពានក្រោមអាកាសស្ទឹងមានជ័យ បត់ឆ្លងមកផ្លូវ២៧១វិញ ខណៈដល់ពាក់កណ្តាលស្ពាន ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿង មិនចាំផ្លាកលេខជិះតាមពីក្រោយ ឃើញឱកាសស្ងាត់ល្អ ក៏ឈោងដៃឆក់ខ្សែកពីនារីរងគ្រោះបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខាងសមត្ថកិច្ច។ ហើយភ្លាមៗនោះដែរ នារីរងគ្រោះក៏បានទាក់ទងទៅក្រុមគ្រួសារ ឲ្យចុះមកកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើ នារីរងគ្រោះនិងក្រុមគ្រួសារ បានជិះម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីដាក់ពាក្យបណ្តឹង ងាយស្រួលសមត្ថកិច្ច តាមស្រាវជ្រាវរកមុខសញ្ញា៕ រក្សាសិទ្ធិដោយ ៖ សា មេត

×