Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េបើកលឿន ជ្រុលទៅបុ.ករថយន្តកុងតឺន័រពីក្រោយ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយស្ត្រីជាប្រពន្ធ បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងល្បឿនលឿនបានរេចង្កូតទៅបុ.កពីក្រោយរថយន្តកុងតឺន័រ ចតចោលទៅចិញ្ចើមផ្លូវ បណ្ដាលឱ្យស្រ្តីជាប្រពន្ធគៀបដា.ច់ជើង ចំណែកប្តីរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ 3F-4455 ចតចោលនៅលើចិញ្ចើមផ្លូវវិមានឈ្នះឈ្នះ ជាច្រើនម៉ោងមកហើយ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តកូរ៉េដឹកទំនិញ ក្បាលពណ៌ឈាមជ្រូកមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 3B-6656 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្រ្តីជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុ.កពីក្រោយរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េផុងផ្នែកខាងមុខ គៀបស្រ្តីជាប្រពន្ធដា.ច់ជើង ចំណែកឯបុរសត្រូវជាប្តី រងរបួសស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×