កាលពីពេលថ្មីៗនេះ ប្រទេសអង់គ្លេសបានចេញឱសានវាទថ្មីមួយ ពាក់ព័ន្ធជាមួយនឹងជម្លោះដែននេសាទជាមួយប្រទេសបារាំង ខណៈសមាជិកសហភាពអឺរ៉ុបបានផ្តល់ពេលឱ្យភាគីទាំងពីរដោះស្រយចំនួន ៤៨ ម៉ោង ដើម្បីដកការគំរាមដាក់ទណ្ឌកម្ម ឬប្រឈមមុខនឹងការកើនឡើងជម្លោះពាណិជ្ជកម្មផ្សេងទៀត។
មែនទែនទៅ ភាពតានតឹងរវាងអង់គ្លេស និងប្រទេសបារាំងបានលេចឡើង ចាប់តាំងពីខែកញ្ញាមកម្ល៉េះ ក្រោយប្រទេសទាំងពីរមានបញ្ហាផ្នែកដែននេសាទ។ ក្នុងនោះ ភាពតានតឹងរវាងភាគីទាំងអស់ដោយអាចនិយាយជារួមបានថា ក្រុងប៉ារីសបានចោទប្រកាន់ក្រុងឡុងដ៍ថា បានបរាជ័យក្នុងការចេញអាជ្ញាប័ណ្ណគ្រប់គ្រាន់ដល់ទូកបារាំងដើម្បីនេសាទក្នុងដែនសមុទ្រអង់គ្លេស។
ជាក់ស្តែង ជម្លោះលើផ្នែកសមុទ្រនេះបានកើនដល់កម្រិតតានតឹងមួយថ្មីកាលពីនេះ ក្រោយពីរដ្ឋាភិបាលបារាំងបានគំរាមថា ខ្លួននឹងចាត់វិធានការទណ្ឌកម្មមួយចំនួន ដូចការហាមឃាត់មិនឱ្យទូកនេសាទអង់គ្លេសចុះចតនៅកំពង់ផែបារាំងមួយចំនួន និងបង្កើនការត្រួតពិនិត្យព្រំដែន និងអនាម័យលើទំនិញពីចក្រភពអង់គ្លេសផងដែរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រីលីស ត្រាស់ បានបញ្ជាក់ថា ប្រទេសបារាំងបានធ្វើការគំរាមកំហែងមិនសមហេតុផល ហើយបញ្ហានេះ«ចាំបាច់ត្រូវដោះស្រាយក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ» ឬប្រឈមនឹងវិធានការផ្អែកលើយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងសហភាពអឺរ៉ុប។
ក្រោយការលើកឡើងមួយថ្ងៃ ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន បាននិយាយថា វិធានការបារាំងត្រូវបានពន្យារពេល ដើម្បីរងចាំលទ្ធផលនៃការចរចារវាងភាគីទាំងពីរ៕
ប្រភព៖ Newsweek