ប្រទេសជាច្រើនបានប្រកាសចូលរួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងដំណើរការកាត់បន្ថយនូវបរិមាណបំភាយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ធ្ងន់ធ្ងរបំផុតចំនួន 30 ភាគរយនៅក្នុងរយៈពេលប៉ុន្មានទសវត្សន៍នេះ។ ការសម្រេចកាត់បន្ថយនូវបរិមាណបំភាយឧស្ម័នមេតាននេះ គឺបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំការបម្រែបម្រួលអាកាសធាតុ COP26 ក្នុងប្រទេសអ៊ីតាលី ។
បើតាម អ្នកជំនាញ គំនិតផ្តួចផ្តើមនេះអាចមានឥទ្ធិពលរយៈពេលខ្លី ចំពោះការទប់ស្កាត់ទៅលើការឡើងកំដៅផែនដីដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ 2030របស់ប្រទេសចំនួន១០០ដែលបានសន្យាបានបញ្ឈប់ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត ។
ក្នុងនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា៖« រឿងសំខាន់បំផុតមួយដែលយើងអាចធ្វើបាននៅចន្លោះពេលនេះរហូតដល់ឆ្នាំ ២០៣០ខាងមុខ គឺដើម្បីរក្សាកម្រិត ១.៥C ឱ្យបានជាប់លាប់ ដោយកាត់បន្ថយការបំភាយឧស្ម័នមេតានឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។»
លោកបៃដិន បានលើកឡើងថា៖« គិតមកទល់ពេលនេះ ក្រោយសហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតាន ប្រទេសជាង១០០នៅលើពិភពលោកបានចុះហត្ថលេខាហើយលោក ចូ បៃដិនបានបញ្ជាក់ថា៖«ការប្តេជ្ញាចិត្តនេះ គឺពិតជាកាត់បន្ថយការបំភាយឧស្ម័នមេតានប្រហែលពាក់កណ្តាលពិភពលោកឯណោះ។»
បន្ថែមពីលោក ចូ បៃដិន សម្រាប់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុនឌឺលឺយែរ បានឱ្យដឹងដែរថា ការកាត់បន្ថយការបំភាយឧស្ម័នមេតាននៅលើពិភពលោក នឹងមានប្រសិទ្ធច្រើនអំពី បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុភ្លាមៗ” ។
បើតាម លោកស្រីបានថ្លែងថា៖«យើងមិនអាចរង់ចាំដោះស្រាយបញ្ហាទាំងអស់នោះរហូតដល់ឆ្នាំ 2050 បានទេ។ យើងត្រូវកាត់បន្ថយការបំភាយឧស្ម័នឱ្យបានលឿន ហើយមេតាន គឺជាឧស្ម័នមួយក្នុងចំណោមឧស្ម័នដែលយើងអាចកាត់បន្ថយបានលឿនបំផុត។»
ប្រភព៖ TRT News