ភ្នំពេញ ៖ មានការអបអរគ្រប់គ្នា ទាំងហ្វេននិងអ្នកក្នុងចង្កោមសិល្បៈ នៅពេលដែលដឹងថា តារាប្រុសមានឈ្មោះល្បីល្បាញនៅក្នុងសិល្បៈ២ដួង រួមមានលោក នៅ ស៊ីនឿន ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងពិធីករមុខស្រស់ មូល សារ៉ាវ៉ាន់ ដល់គូសំពះផ្ទឹម។ នេះចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់និងជាដំណឹងល្អ សម្រាប់សិល្បៈ ដែលរកឃើញតារាមានឱកាសឆ្លងដល់ពិធីរៀបការ តបតាមការចង់ឃើញពីមហាជន។

លោកនៅ ស៊ីនឿន នឹងរៀបការជាមួយ ក្រមុំអាណិកជន មកពីអាមេរិកនាថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២១ ចំពេលលោកខួបកំណើត ។ ពិធីមង្គលការនោះ នឹងជះលុយច្រើនពាន់ដុល្លារដើម្បីឲ្យសមឋានៈ តារាលេចធ្លោ និងសមកេរ្តិ៍ឈ្មោះដោយ ប្រារព្ឋឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ទីកន្លែងលំដាប់ផ្កាយ៥។ ម្នាក់ៗនាំគ្នាលើកសរសើរ អំពីសំណាងដែលលោក នៅ ស៊ីនឿនទទួលបាន ព្រោះការរក្សាចិត្តស្មោះដាក់ភរិយាឃើញថា មិនអត់ប្រយោជន៍ គឺត្រឡប់មកវិញនូវ សេចក្តីសុខ និងសុភមង្គលពិតប្រាកដ។ តារាប្រុសរូបនេះ នឹងផ្ញើវាសនានៅស្រុកគេ ជាមួយអនាគតភរិយា ក្រោយរៀបការរួច។ លោកអាចនិងឡើងចុះ មកលេងស្រុកកំណើត ឲ្យបានច្រើនដង តាមតែអាចធ្វើទៅបាន។ នេះជាការរង់ចាំ យូរមកហើយ ដោយសារ នៅ ស៊ីនឿន និងភរិយា បានភ្ជាប់ពាក្យ រំលងទៅ៤ឆ្នាំ ទើបរកឱកាសកំណត់ពេល ចូលរោងការបាន។

ពិធីករ មុខស្រស់ សម្បូរវោហារ លោក មូល សារ៉ាវ៉ាន់ គ្រាន់តែចាប់ផ្តើមបើកឆាកដើមខែ វិច្ឆិកា ភ្លាមលោក ប្រញាប់ចូលរោងជ័យ សំពះផ្ទឹមបាត់។ លោកបានធ្វើឲ្យ ហ្វេនៗដែលលួចស្រឡាញ់ ខកចិត្តព្រោះកំពុងតែឡើងកូដ សិល្បៈផងស្រាប់តែមានប្រពន្ឋ. ចូលរោងការជាប់ចំណងបណ្តោយ។ យ៉ាងណាក៏ដោយអ្នកគាំទ្រ ក៏ដូចជា អ្នកសិល្បៈ បានផ្ញើការរីករាយ និងជូនពរ លោកក៍ដូចជាភរិយា សមប្រកបដោយ សេចក្តីសុខតរៀងទៅ និងឆាបើមានបុត្រជាចំណងស្នេហាពិត។
លោកសារ៉ាវ៉ាន់ ចាប់ផ្តើមល្បីឈ្មោះ ក្រោយពេលឧស្សាហ៍ឡើង មកឈកាន់កម្មវិធីប្រឡងបវរកញ្ញាMiss Grand Cambodia បាន២ឆ្នាំជាប់គ្នា។ លោកបានធ្វើឲ្យអ្នកគាំទ្រនៅ ប្រទេសថៃ ស្រឡាញ់ចូលចិត្ត ហើយភ្ញាក់ផ្អើលក្រោយពេលដឹងថា លោកមានភរិយា។ សារ៉ាវ៉ាន់សព្វថ្ងៃជា ពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន និងកម្មវិធីកម្សាន្តតាមផេកមួយចំនួនទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម























