ភ្នំពេញ ៖ លោកផាត់ ពិដោរ តារាសម្តែង ដែលបានបោះជំហ៊ាន នៅលើវិស័យសិល្បៈ យូរគួរសមហើយនោះ បានសេសសល់លុយ កាក់សមល្មមដើម្បីបានបង្កើតមុខរបរផ្ទាល់ខ្លួន។ លោកបានសាងមុខរបរអាជីពថ្មី ដោយសមត្ថភាពហើយ និងកំពុងយកចិត្តទុកដាក់ធ្វើ យ៉ាងណា ឲ្យទទួលបានភាពទាក់ទាញ ជាបន្ថែមទៀត ដោយចង់ឲ្យលេចធ្លោប្រចាំតំបន់។

លោក ផាត់ ពិដោរ ទោះជាមាន ការងារសិល្បៈ ត្រូវបំពេញ តែលោកនៅតែទទួលការងារផ្នែកនេះ មិនហ៊ានឈប់ឬបោះបង់ឡើយ។ លោកនៅតែចាត់ទុកថា សិល្បៈ ជាស្នូលដ៏សំខាន់ ដើម្បីរួមផ្សំឲ្យកាន់តែមានភាពរីកចម្រើន តទៅទៀត។ អ្វីដែលលោក ចូលចិត្តក្រៅ ពីសិល្បៈគឺការរកស៊ី បើកមុខរបរដោយ ខ្លួនឯង បើទោះលំបាកបែបណា ត្រូវតែជំនះធ្វើឲ្យបានជាដាច់ខាត។ ដូចនេះហើយទើប ការព្យាយាមនេះ បានរុញឲ្យលោក សម្រេចគោលដៅតាមជំហ៊ាន បណ្តើរៗ និងសល់ហាងផ្ទាល់ខ្លួន និងពង្រីកឲ្យកាន់តែធំតាមការគាំទ្រ។
លោកពិដោរ បានឲ្យដឹងថា លោកស្រឡាញ់នៅ មុខរបរ ជំនួញផ្ទាល់ខ្លួនទើប ខំសន្សំកាក់ល្អិត បើកហាងបានមួយកន្លែង។ លោក នឹងខំលើកស្ទួយ ហាងមួយនេះ ឲ្យកាន់តែលេចធ្លោ ត្រដែតឡើងបន្តទៀត។ ចំពោះសិល្បៈវិញ លោកនៅតែព្យាយាមបន្ត ព្រោះនោះ ជាការស្រឡាញ់ និងនិស្ស័យចូលចិត្ត ក្រោមការខិតខំ មិនធម្មតាទម្រាំមានការងារថត ដល់ពេលនេះ យើងក៍លះបង់ច្រើនរួចមកហើយ ជុំវិញការដើរសម្តែងជិតឆ្ងាយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













