ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនឡរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១ បានចុះបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ និង បានចាប់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ក្នុងនោះ រួមមាន ជនជាតិ វៀតណាមម្នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសបាន គ្រឿងញៀន ជិត ៦០ គីឡូក្រាម។

សមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ មាន-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម និង ម្នាក់ទៀតមាន ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ។
ចំណែកឯ វត្ថុតាងចាប់យកបាន រួមមាន៖
-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម ។
-កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម ។
-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម ។
-មេកាទីណូន (METHCATHINONE) ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម ។
សរុបរួម ទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម ។
សារធាតុផ្សំ (មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម ។
បច្ចុប្បន្ននេះ, ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីសមត្ថកិច្ចនគរបាលជំនាញ កំពុងតែរៀបចំឯកសារ ដើម្បីបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


