ភ្នំពេញ ៖ តារាសម្តែងអ្នកនាង សូដា នីតា បានទម្លាយរឿងអ្នកនាង សឿ សុធារ៉ា ជំពាក់លុយខ្លួនប្រមាណជិត៤ម៉ឺនដុល្លារ ហើយបានគេចវេសមិនព្រមសង បើទោះបីជាព្យាយាមទាក់ទងព្យាយាមសម្រួលឲ្យដោះស្រាយក៏ដោយ។

ការទម្លាយនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលពី សូដា នីតា នាពេលនេះបានធ្វើឡើង បន្ទាប់ពីនាងបានអស់ចិត្តអត់ធ្មត់ ក្នុងពេលដែលអ្នកនាង សឿ សុធារ៉ា ហាក់មិនចង់ដោះស្រាយអំពីលុយដែលបានជំពាក់នេះ។
សូដា នីតា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកខ្លួនថា ខ្ញុំសុំសំរាយរឿង អ្នកនាង Sapoun Darapemean (សឿរ សុធារ៉ាបន្តិច ) មុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ ពេលដែលធារ៉ារឿងជំពាក់តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ។
នាងបញ្ជាក់ថា ធារ៉ា នាងតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីឲ្យខ្ញុំជួយដើម្បីយកលុយទៅឲ្យកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំឲ្យគេផុសគាតើទៀត ខ្ញុំក៏ព្រមជួយឲ្យខ្ចីលុយ បន្តបន្ទាប់រហូតលុយជិត ៤ម៉ឺនដុល្លារ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ ) ។
នាងថា ដល់ពេលបានលុយខ្ញុំ ដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើលមិនឆ្លើយ តែដល់ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មានបណ្ណចេញពីពេទ្យ ( លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់ស.ម្លាប់ខ្លួន ) ( សូមបងបំភ្លេចចោលចុះ ) បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួស១ថ្ងៃ៥០$រាល់ថ្ងៃទៀត
សូដា នីតា បន្ថែមថា សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត៤ម៉ឺនដុល្លារហ្នឹង ហើយបើប្អូនស.ម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មឲ្យ ហើយថែមលុយ ចូលបុណ្យប្អូន 1000$ ថែមទៀត (បើចង់ស.ម្លាប់ខ្លួនព្រោះបំណុល ) ។
តែបើគេចវេសប្អូន គិតថា ចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន ??? ។
ចូលមិត្តសិល្បៈទាំងអស់យល់ នឹងមហាជនជួយគិត បើកូនបំណុលវាឈ្លើយ តេមិនលើក ឆាតមិនតប បើចេះសម្រួលនាងនិយាយសង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាងនេះសម្តីទន់ តែមុខក្រាស់ ចរិកកោតតែគេហៅថត រឿងថ្មី ល្បីទាំងមិនទាន់ចេញបញ្ចាំង
នាង ធារ៉ា (. ធ្លាក់រណ្តៅហើយ នៅមិនប្រឹង តោងឡើងទៀត )។

ជាការកត់សម្គាល់មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាសម្តែងនាង សូដា នីតា បានធ្វើការព្រមានអ្នកនាង សឿ សុធារ៉ា ឲ្យចូលខ្លួនដោះស្រាយជាមួយនឹង មុនពេលនាងប្រើដីកាកោះហៅ។
នៅលើគណនេយ្យហ្វេសប៊ុករបស់អ្នកនាង សូដា នីតា បានបង្ហោះសារដោយភ្ជាប់រូបថតរបស់អ្នកនាង សឿ សុធារ៉ា ថា នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការកោះហៅ ឬមិនចង់ឲ្យគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត។
នាងថា សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ !
ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន។
យ៉ាងណាបើទោះបីមិនបានបង្ហាញពីមូលហេតុក៏ដោយយ៉ាង ប៉ុន្តែបើពិនិត្យទៅលើអ្វីដែលអ្នកនាង សូដា នីតា បានធ្វើការខំមិនឆ្លើយឆ្លងជាមួយមហាជននោះ បញ្ជាក់ថា បញ្ហារបស់នាងជាមួយអ្នកនាង សឿ សុធារ៉ា នាពេលនេះមិនមានអ្វីក្រៅពីរឿងជំពាក់លុយតុងទីននោះឡើយ។
សូដា នីតា បញ្ជក់ថា នាងបានព្យាយាមអត់ធ្មត់ជាយូរមកហើយ មុនពេលនាងដាច់ចិត្តទម្លាយរឿងនេះឡើង ដោយសារនាងមិនបានទទួលការឆ្លើយតបណាមួយពីអ្នកនាង សឿ សុធារ៉ា ជុំវិញការដោះស្រាយរឿងនេះឡើយ។
ទោះជាយ៉ាងណា រហូតមកទល់នាពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីអ្នកនាង សឿ សុធារ៉ា ជុំវិញបញ្ហាខាងលើនេះនៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








