Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស៊ីនផលិតអុកស៊ីសែន នៅខេត្តព្រះសីហនុ មានសមត្ថភាពផលិតអុកស៊ីសែន ៣០ម៉ែត្រ គូបក្នុងមួយម៉ោង

ខេត្តព្រះសីហនុ៖ នៅក្នុងដំណើរចុះពិនិត្យមើលទីតាំង ផលិតអុកស៊ីសែននិងអាគារតេជោ ព្យាបាលជំងឺកូវីដ​១៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ​បានឱ្យ​ដឹងថា ម៉ាស៊ីនផលិតអុកស៊ីសែននៅខេត្តព្រះសីហនុនេះ មានសមត្ថភាពផលិតអុកស៊ីសែនបាន ៥ដប ក្នុងមួយម៉ោង ដែលស្មើនឹង ៣០ម៉ែត្រគូប។

សមត្ថភាពផលិតអុកស៊ីសែន ក្នុងមួយម៉ោងបាន៣០ម៉ែត្រគូបនេះ គឺសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺទូទៅ​ និងជំងឺកូវីដ១៩។ ចំពោះសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១ខាងមុខនេះ។ អគារតេជោព្យាបាលជំងឺកូវីដ-១៩នេះ ​មាន កម្ពស់មួយជាន់ ទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ ដោយបច្ចុប្បន្នក្រុមការងារ សាងសង់ កំពុងមមាញឹកដើម្បីនឹងបានឆាប់រួចរាល់ដាក់ឲ្យដំណើរការ ជូនបងប្អូនប្រជាពលរដ្ឋ។

អាជ្ញាធរខេត្តព្រះសីហនុ ជាពិសេសមានការយកចិត្តទុកខ្ពស់ពីអភិបាលខេត្តព្រះសីហុន បានខិតខំជាខ្លាំងក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ដោយទទួលបានលទ្ធផលល្អ ព្រមទាំងបានកៀរគរសប្បុរសជន ចូលរួមក្នុងការកសាងសមិទ្ធផលនានា បម្រើឱ្យវិស័យសុខាភិបាល ជាពិសេសការព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

×