Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំពលករខ្មែរ​មិនត្រូវ​ប្រថុយ​ប្រថាន​ ឬ​ធ្វើដំណើរ​ឆ្លងកាត់​ចូល​ទៅតំបន់មិនស្គាល់ភូមិសាស្រ្តច្បាស់ នាំឱ្យមានគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

បន្ទាយមានជ័យ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឱ្យបងប្អូនពលករខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ឬធ្វើដំណើរឆ្លងកាត់ចូលទៅតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ជាដាច់ខាត ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ព្រឹក​ថ្ងៃទី​០៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ អម​ដំណើរ​ដោយ​ ឯកឧត្តម​ លី​ សារី​ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​បឹង​ត្រួន​ ស្ថិត​ក្នុង​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​តម្លើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ការ​អប់រំ​យល់ដឹង​អំពី​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ បាន​ណែនាំ​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ទាំងអស់​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​មិនត្រូវ​ប្រថុយ​ប្រថាន​ ឬ​ធ្វើដំណើរ​ឆ្លងកាត់​ចូល​ទៅ​តំបន់​ដែលមិនស្គាល់ទីតាំង​ភូមិសាស្រ្តច្បាស់លាស់ជា​ដាច់ខាត​ ដែល​អាច​បណ្តាល​ឲ្យមាន​​គ្រោះ​ថ្នាក់​ជាយថាហេតុ​ណាមួយ​ដោយ​សារ​មីន​ និងសំណល់ជាតិផ្ទុះពី​សង្រ្គាម​។

ក្នុង​ឱកាស​នោះ​ លោក​ទេសរដ្ឋមន្រ្តី​ បាន​ណែនាំ​ឲ្យ​បងប្អូន​ពលករ​ទាំងអស់​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងជំងឺ​កូវីដ​-១៩ ត្រូវរក្សាអនាម័យជាប្រចាំ លាងដៃជាមួយទឹកសាប៊ូ ទឹកអាកុល និងពាក់ម៉ាស ទោះបី​យើងបានចាក់វ៉ាក់សាំងហើយក៏ដោយ និងសូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់​ ក៏ដូច​ជា​ត្រូវ​តែ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩​ អោយ​បានគ្រប់ៗ​គ្នា​ ដែល​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​ បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ពលករ​ខ្មែរ​ និង​កូន​ខ្មែរទាំងអស់​គ្នា​៕ រក្សាសិទ្ធិដោយ ៖ កូលាប

×