ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យីអ៊ុនដាក់មែន !! ទឹកលិចផ្ទះទើបនឹងស្រកទៅវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះហ្មត់អស់ ម្ចាស់ផ្ទះយំបោកខ្លួន

ភ្នំពេញ ៖ ផ្ទះមួយខ្នងឈើលើថ្មក្រោមបន្ទាប់ពីទិចលិចទើបតែនឹងស្រក បាន៤ថ្ងៃ ត្រូវបានអគ្គីភ័យឆាបឆេះសល់តែគ្រោងឆ្អឹង ខណៈម្ចាស់ផ្ទះមិននៅ។
ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០ នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ យ៉ង់ ពៅ ភេទស្រី អាយុ៦៨ ឆ្នាំ ត្រូវជាម្តាយ មុខរបរ មើលថែក្មេង ស្នាក់នៅចំណុចកើតហេតុខាងលើ និងកូនស្រី ឈ្មោះ ហ៊ួ ចាន់ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយម្តាយ នៅចំណុចកើតហេតុខាងលើ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ ដែលត្រូវជាម្តាយបានចេញទៅមើលថែក្មេងឲ្យគេ ចំណែកកូនស្រី បានចេញទៅធ្វើការនៅឯរោងចក្រកាត់ដេរ ហើយក៏បានចាក់ទ្វារផ្ទះទុកចោល សង្ស័យតែឆ្លងចរន្តខ្សែភ្លើង នៅខាងក្នុងផ្ទះ ទើបបណ្តាលឲ្យផ្ទុះចេញជាអណ្តាតភ្លើង បង្កឲ្យឆាបឆេះជាន់ខាងលើយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះដែរ អ្នកភូមិបាននាំគ្នាយកទឹក និងទុយោជួយជះនិងបា.ញ់ទឹកទប់ស្កាត់ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបសមត្ថកិច្ចខណ្ឌដង្កោ ស្នើសុំរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន២គ្រឿងចេញទៅជួយអន្តរាគមន៍ បា.ញ់ទឹកទប់ស្កាត់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ កុំឲ្យមានការរាលដាលជាបន្តទៀត ហើយអគ្គីភ័យខាងលើនេះ បានរលត់ជាស្ថាពរទៅវិញទាំងស្រុង នៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងហេតការណ៍គ្រោះអគ្គីភ័យនេះ មិនបណ្តាលឲ្យមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។
ហើយសម្ភារៈដែលខូចខាត រួមមាន ផ្ទះថ្មឈើលើប្រក់ស័ង្កសី អស់មួយខ្នងទាំងស្រុង និងទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>