Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Meta នឹងបិទប្រព័ន្ធ Face Recognition (សម្គាល់​មុខ​) របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ

spot_img

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៣ខែវិច្ឆិកានេះ បានឲ្យដឹងថា មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនពី Facebook ទៅ Meta ក្រុមហ៊ុនបានប្រកាសថានឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ ហើយសន្យាថានឹងលុបចោលទិន្នន័យ របស់អ្នកប្រើប្រាស់ ដែលពួកគេបានប្រមូលដែលមានចំនួន ប្រមាណមួយពាន់លាននាក់។

ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការថ្លឹងថ្លែង ពីភាព​វិជ្ជមាន​ក្នុងការប្រើប្រាស់ប្រព័ន្ធ​សម្គាល់​មុខ ​និង​ដោយសារតែមានការព្រួយបារម្ភ ពីអ្នកប្រើប្រាស់ជាច្រើន ក្រុមហ៊ុនបានសម្រេចបិទមុខងារនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនគិតថា ក្រុមហ៊ុនបិទមុខងារនេះ ដើម្បីព្យាយាមស្ដារប្រជាប្រិយភាព របស់ក្រុមហ៊ុនឡើងវិញតែប៉ុណ្ណោះ។
មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុន ដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុក កាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួន ដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នកប្រើប្រាស់តែប្រមាណ ៣០ភាគរយដែលកំពុងតែប្រើមុខងារនេះ។

គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុក មានការថយចុះខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះនៅសល់តែ២៧% នៅក្នុងឆ្នាំ២០២១ ហើយពួកគេ បានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀត មានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕
រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×