Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ជាង២០លានអឺរ៉ូដល់កម្ពុជា ដើម្បីស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រដែលបាន ខូចខាតដោយសារគ្រោះទឹកជំនន់ ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងសម្រាប់ប្រព័ន្ធសារព័ត៌មាន
ស្តីពីពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១, តាមប្រព័ន្ធវីដេអូ​ ។

នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ទូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក FABRICE Etlenne លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Ophélle BOURHIS នាយកថីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅ កម្ពុជា បានចុះហត្ថលេខា តាមប្រព័ន្ធVideo Corferernce (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួន ០២ ដូចខាងក្រោម ៖

១- កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមសម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មសម្រាប់ ប្រទេសកម្ពុជា ដំណាក់កាលទឺ9 (Water Resources Management and Agro-ecological Transition for Cambodia Program Phase 1-WAT4CA) មានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រដែលបាន ខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ប្រព័ន្ធធារាសាស្ត្រ នឹងត្រូវស្តារឡើងវិញ មានដូចខាងក្រោម ៖

-ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក (Embankment Reservolr)៖ ចំនួន ០២ កន្លែង ក្នុងខេត្តបាត់ដំបង៖ គឺ (១)- នំនប់សណ្ដរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹក ភាសន៍ ក្នុងស្រុកឯកភ្នំ និង

-ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក ៖ ចំនួន ០៧ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ ៖ គឺ (១)-ទំនប់ តាដុក (២)-ទំនប់អាងគ្រុឌ (៣)- ទំនប់អាងស្នឹង (៤)- ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក និង (៥) ទំនប់អាងបន្ទាត់បោះ (៦)ប្រាសាខប្រាំ ក្នុងស្រុកស្វាយចេក។

-ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal) ចំនួន ០៨ កន្លែង ក្នុងខេត្តបាត់ដំបង ៖ គឺ (១) ប្រឡាយលេខ១ (២) ប្រឡាយលេខ២(៣)ប្រឡាយលេខ៣ (៤)-ប្រឡាយលេខ៤ (៥)ប្រឡាយ លេខ៥ ក្នុងស្រុកថ្មគោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបុរី (៧)-ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង (៨)- ប្រព័ន្ធស្រោចស្រពកកួត ក្នុងស្រុកបាណន់ និងស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal) ៖ ចំនួន ០២ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ ៖ គឺ (១)- អាងប្រសាទប្រាំ និង (២)អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។

២-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ(ប្រមាណ ៣៤៦ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិលទ្ធភាពតម្រោងស្តារឡើងវិញ ស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) ក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់ គម្រោង/ កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងការរួមចំណែក ការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិក្ខាវិ៥-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិរបស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយះការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដែលស្របទៅនឹងមុំទី ១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាព ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះនឹងពង្រឹងឱ្យកាន់តែខ្លាំងឡើងនូវចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនេះ ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFD ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជម្ងឺកូវីដ-១៩។ ជាពិសេស ការដាក់ចេញនូវគោលការណ៍ ៣កុំ. ៣ ការពារ, ការដាក់វិធានការបិទខ្នប់ដោយគ្មានការបិទប្រទេសទាំងមូល និងការជំរុញ យ៉ាងសកម្មក្នុងការចាក់វាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្ត្រីរាជការ គ្រូបង្រៀន និយោជិក កម្មករ កម្មការិនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ននេះ ជារួមសម្រេចបានប្រមាណ ៩៩% ផ្នែកតាមផែនការ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង តាមរយៈ AFD ដែលបានបន្តគាំទ្រ ប្រកបដោយភាពសប្បុរស និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕​រក្សាសិទ្ធិដោយ ៖ កូលាប

×