ភ្នំពេញ៖ ខូហ្វី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេល្បីៗ ពីសហគមអឺរ៉ុប ទទួលបានការវាយតម្លៃជាប់ជាស្ថាពរលើគុណភាព អនាម័យផលិតផលកាហ្វេ និងសង្វាក់ផលិតកម្មលីងរបស់ខ្លួន ដែលស្របតាមបទដ្ធានអន្តរជាតិ GHPs និង HACCP បន្ទាប់ពីបានមកដល់ទីផ្សារប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
នេះបើតាមលោក Pataiy Suphanpasat នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន SGS ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនខូហ្វី និងសហគ្រាសលីងកាហ្វេខូហ្វី គឺជាក្រុមហ៊ុនផលិតកាហ្វេទី១ នៅប្រទេសកម្ពុជា ដែលអនុវត្តតាមបទដ្ធានចំណីអាហារអន្តរជាតិ រហូតទទួលបានការវាតម្លៃជាប់ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs និង HACCP ពីស្ថាប័ន SGS ដែលជាស្ថាប័នទទួលខុសត្រូវ ក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារ អោយស្របទៅតាមស្តងដារអនាម័យពិភភលោក។
លោកបន្តថា ការទទួលស្គាល់នេះ ធ្វើឲ្យអ្នកពិសារកាហ្វេ កាន់តែមានទំនុកខ្លាំង ទៅលើផលិតផលគ្រាប់កាហ្វេរបស់ក្រុមហ៊ុនខូហ្វី។ ហើយនេះជាជោគជ័យ និងជាមោទកភាពថ្មីមួយទៀត សម្រាប់ក្រុមហ៊ុនខូហ្វី ដែលមានផលិតផលទាំង៤គឺ អរុណ សាយ័ណ្ណ សាគរ និង គិរី និងក៍ដូចជាសហគ្រាសលីងកាហ្វេរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ជាអន្តជាតិ ពីស្ថាប័នចំណីអាហារពិភពលោក GHPs និង HACCP ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀត ទៅដល់អតិថិជន និងអ្នកនិយមញ៉ាំកាហ្វេទាំងអស់ កាន់តែមានទំនុកចិត្តក្នុងការទទួលទានកាហ្វេ ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព។
ដោយឡែក លោក ម៉ម មករា ប្រធានផ្នែកផលិត ក៏បានលើកឡើងផងដែរថា នេះជាសក្ខីភាពមួយទៀត នៃបេសកម្មរបស់យើងជូនដល់អតិថិជន ដែលបានគាំទ្រ និងសហការជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ លោក ម៉ម មករា ក៏បានបញ្ជាក់ថា យើងបាននិងកំពុងអភិវឌ្ឈន៍គុណភាពផលិតផលរបស់យើងអោយប្រសើរជាងមុន ស្របតាមតម្រូវការរបស់ទីផ្សារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងពីបរទេសដែលមានគុណភាពខ្ពស់រួមគ្នា ជាពិសេសការអភិឌ្ឈន៍បច្ចេកទេសលីង និងការប្រើបច្ចេកវិទ្យាទំនើបៗចុងក្រោយ ពីសហគមអឺរ៉ុប ស្របតាមបទដ្ធានចំណីអាហារ GHPs និង HACCP ដើម្បីផលិតបានផលិតផលថ្មីៗបន្ថែមទៀត ក្នុងគោលដៅផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់នូវទំនុកចិត្តសុវត្ថភាពចំណីអាហារ និងគុណភាពខ្ពស់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុនខូហ្វី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយជាក្រុមហ៊ុនធំ និងឈានមុខគេក្នុងវិស័យកាហ្វេ ដែលបាននាំចូល និងផ្តត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេម៉ាកល្បីៗ ពីសហគមអឺរ៉ុប មកកាន់ទីផ្សារនៃប្រទេសកម្ពុជា។ បច្ចុបន្ន ក្រុមហ៊ុនបាននិងកំពុងពង្រីកសាខាចំនួន៣ខេត្ត គឺ សៀមរាប បាត់ដំបង និងខេត្តព្រះស៊ីហនុ ហើយក៏បន្តពង្រីកបន្ថែមទៀតក្នុងឆ្នាំ២០២២ ខាងមុខផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ខូហ្វីតាមរយះ 069 666 999 / 077 777 970 info@kofi.com.kh www.kofi.com.kh៕ រក្សាសិទ្ធិដោយ៖ CEN





