Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាល ជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាល ជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។

ក្រសួងសុខាភិបាលបានចេញវិញ្ញាបនបត្រ អនុញ្ញាតប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ឱសថព្យាបាល ជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់៖

ក. ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននិងជា ជម្រើសនៃការព្យាបាលដែលស្ថិតក្រោមការស្រាវជ្រាវ និងវា.យតម្លៃ។
ខ. ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការ ដាក់ពង្រាយឱសថជាតិ បច្ចុប្បន្ននិងក្រុមមនុស្សអាទិភាព។

៣.លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការប្រើប្រាស់ឱសថ (ត្រូវអនុវត្តដោយអង្គ ភាពពាក់ព័ន្ធទាំងអស់ ដែលមានកាតព្វកិច្ចអនុវត្តការព្យាបាលជំងឺកូវីដ១៩)៖

ក. នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តផែនការ គ្រប់គ្រងហានិភ័យ ដោយផ្អែកលើ Risk Management Plan (RMP) ដែលផ្ដល់ដោយក្រុមហ៊ុន ឬអាចរកបានពី អង្គការសុខភាពពិភពលោក។

ខ. មណ្ឌលព័ត៌មានឱសថកម្ពុជា នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអង្គភាពពាក់ព័ន្ធដទៃ ទៀត ត្រូវរាយការណ៍អំពីប្រតិកម្មរំខាន និងតាមដានការប្រើប្រាស់ រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងព្យាបាល និងដែលបានផ្តល់ជូនអ្នកជំងឺ ។

គ. ឱសថសម្រាប់ព្យាបាល ត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិក ក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខាន បន្ទាប់ពីប្រើប្រាស់ឱសថនេះ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×