Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែងអធិការរងក្រុងតាខ្មៅម្នាក់ មកជាមន្រ្តីធម្មតា ព្រោះជួបជុំផឹកស៊ី ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩

កណ្តាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣មកជាមន្រ្តី។

សម្ដេចក្រឡាហោម បានចេញប្រកាសស្តីពីការអនុវត្តវិន័យមន្រ្តីនគរបាលជាតិ ។ សម្តេចក្រឡាហោម សម្រេច ត្រូវបានអនុវត្តវិន័យក្រោមរូបភាពដកហូតមុខតំណែងចំពោះលោកវរសេនីយ៍ត្រី ដន សុខរិទ្ធ ពីអធិការរង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី។ សម្តេច ស ខេង បានបញ្ជាក់ថា ការដកហូតមុខតំណែង លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីប្រកាសនេះ ត្រូវទុកជានិរាករណ៍។

នេះបើយោងតាមប្រកាសដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

លោក ដន សុខរិទ្ធ ដែលជាអតីតនាយរងប៉ុស្តិ៍ព្រែកឫស្សី បានឡើងតំណែងជាអធិការរងក្រុងតាខ្មៅ ។ ប៉ុន្តែអធិការរងក្រុងតាខ្មៅរូបនេះ ក៏បានរៀបចំនូវពិធីជួបជុំផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ។ នេះគឺជាមូលហេតុសំខាន់ដែល លោក ដន សុខរិទ្ធ ត្រូវអស់តំណែងជាអធិការរងនគរបាលក្រុងតាខ្មៅ មកជាមន្រ្តីធម្មតាវិញ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×