Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំផ្តល់សេវា Internet តាមខ្សែកាប្ល ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០គ្រឿង លើ ១០ទីតាំង តាមបណ្តាយផ្លូវជាតិលេខ៣ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតជូនឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សំណើសុំផ្តល់សេវា Internet តាមខ្សែកាប្ល ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០គ្រឿង លើ ១០ទីតាំង តាមបណ្តាយផ្លូវជាតិលេខ៣ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបង្ហោះឡើងនូវលិខិតសំណើនេះ។

ក្រសួងមហាផ្ទៃ សូមជម្រាបជូនឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រាបថា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កដោយការបើកបរល្មើសល្បឿនកំណត់ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងបំពាក់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០គ្រឿងលើ១០ទីតាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត នៅចំណុចគីឡូម៉ែត្រ ១៨, គីឡូម៉ែត្រ៣៣, គីឡូម៉ែត្រ ៤៣, គីឡូម៉ែត្រ៧៤, គីឡូម៉ែត្រ៨៦, គីឡូម៉ែត្រ១០២, គីឡូម៉ែត្រ ១០៩, គីឡូម៉ែត្រ ១៣៤ និងគីឡូម៉ែត្រ ១៦១។

ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងនេះ ត្រូវការជាចាំបាច់នូវសេវា INTERNET ដើម្បីធ្វើការបញ្ជូនរូបភាពយានយន្តល្មើស ដែលថតបាននៅតាមទីតាំងនីមួយៗ មកកាន់មជ្ឈមណ្ឌលបញ្ជាទីតាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

×