ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន កាលពីវេលា ម៉ោង១និង០០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពេលជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពវា.យប្ល.ន់យកលុយចំនួន៦០០០០រៀល ពីកូម៉ារីម្នាក់ បានសម្រេច កាលពីវេលាម៉ោង៤និង០០នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខយឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ សំ អៃឧស្សា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យទាំង២នាក់ មានឈ្មោះ ទី១-ផន ណេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងធ្លាប់ជាប់ជាប់ពន្ធនាគារព្រៃស រយ:ពេល៨ខែក្នុងឆ្នាំ២០០០ ពីបទលួច និងមានវិជ្ជមានសារធាតុញៀន
និងជនសង្ស័យទី២ ឈ្មោះ គុណ ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



