ព្រះសីហនុ ៖ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីនា ចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុដែល នឹងក្លាយជាពិធីធំលើកដំបូង របស់កម្ពុជា ដែលទើបបានចាប់ផ្តើម ការបើកប្រទេសឡើងវិញ នាដើមខែវិច្ឆិកានេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នឹងប្រព្រឹត្តទៅនាថ្ងៃទី១ និង២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃសមុទ្រពិភពលោក។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជាក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រី លើកទី៧ នៃភាព ជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្នុងខេត្តព្រះសីហនុនោះផងដែរ។
ប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះមានជាង១០ ប្រទេស មកពីខាងក្រៅដូចជាប្រទេសចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ានាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុត នៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង របស់កម្ពុជា ហើយទីក្រុងនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ នៃពហុជាតិសាសន៍៕ រក្សាសិទ្ធិដោយ ៖ កូលាប