Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាចិន-កម្ពុជា ក្រោមការខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការ នៃកងទ័ពទាំងពីរ លើបណ្ដាវិស័យ នឹងឈានដល់កម្រិតថ្មីមួយទៀត

ភ្នំពេញ ៖ លោកអនុព័ន្ធយោធាស្តីទីនៃស្ថានទូតចិនប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យកម្ពុជា និងថ្ងៃបង្កើតកងទ័ពខេមរភូមិន្ទ។

នាថ្ងៃទី៣ ខែវិច្ឆិកា លោក Zhu Shuaifei អនុព័ន្ធយោធាស្តីទីនៃស្ថានទូតចិនប្រចាំកម្ពុជា បានដឹកនាំសមាជិកនៃការិយាល័យអនុព័ន្ធយោធាស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យកម្ពុជានិងថ្ងៃបង្កើតកងទ័ពខេមរភូមិន្ទ ដែលជំនួបខាងលើត្រូវបានរៀបចំ ក្នុងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

លោក Zhu Shuaifei បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ។ លោកមានប្រសាសន៍ថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក កងទ័ពរំដោះប្រជាជនចិនបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដចំនួន៣លើកដែលមានចំនួនសរុប១.១លានដូសដល់កងយោធពលខេមរភូមិន្ទ និងបានចាត់បញ្ជូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុសដំបូងគេលើពិភពលោកមកកាន់ប្រទេសកម្ពុជា នេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពទាំងពីរ។

លោកបានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលតែងតែគាំទ្រដល់កិច្ចសហប្រតិបត្តិការយោធារវាងចិន-កម្ពុជា។ លោកជឿថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការនៃកងទ័ពទាំងពីរលើបណ្ដាវិស័យនឹងឈានដល់កម្រិតថ្មីមួយទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា ប្រទេសនិងកងទ័ពទាំងពីរ គឺជាមិត្តដែកថែប។ ភាគីទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក គោរពដោយស្មើភាពគ្នា និងទំនាក់ទំនងដោយស្មោះលើកិច្ចការក្នុងតំបន់និងអន្តរជាតិ បានយកសកម្មភាពជាក់ស្តែងបង្ហាញពីទ្រឹស្តីនៃសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។

ដោយសារប្រសិទ្ធភាពវ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ជូនជាច្រើន កម្ពុជាបានក្លាយជាប្រទេសមួយដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេក្នុងតំបន់និងពិភពលោក និងបានបើកប្រទេសសាជាថ្មីកាលពីថ្ងៃទី១ខែវិច្ឆិកា ភាគីកម្ពុជាសូមថ្លែងអំណរគុណដោយស្មោះ។

កងទ័ពចិនតែងផ្តល់ជំនួយតាមគ្រប់មធ្យោបាយដល់វិស័យជាច្រើនក្នុងប្រទេសកម្ពុជាដូចជាបរិក្ខារសព្វាវុធ ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលជាដើម ដើម្បីកសាងអភិវឌ្ឍបណ្ដាកងទ័ពយោធាក្នុងប្រទេសកម្ពុជា។

កងទ័ពយោធាកម្ពុជាបានចាត់ទុកភាគីចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យទទួលបានការអភិវឌ្ឍន៍កាន់តែច្រើន៕រក្សាសិទ្ធិដោយ ៖ កូលាប

×