Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់អតីតផ្កាយ២ សូយ ចាន់សឿន ពាក់ព័ន្ធការប្រើអំពីហិង្សាមានស្ថានទម្ងន់ទោស និង ចាប់ប.ង្ខាំងស្ត្រីម្នាក់ជាគូស្នេហ៍ខុសច្បាប់

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬ រ៉ា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាមន្ត្រីយោធាជាន់ខ្ពស់ នៅក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធនឹងការចាប់ប.ង្ខាំងស្រ្តីរងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហ៍ និង វា.យច្រំបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីបញ្ចប់ការសាកសួរជនជាប់ចោទ និង ជនរងគ្រោះ និងការសន្និដ្ឋានរបស់មេធាវីតំណាងការពារក្តី នៅក្នុងគូភាគី , លោកចៅក្រមនិល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះក៏បានប្រកាសសាលដីកា ដោយតម្កល់នូវ សាលដីការបស់សាលាឧទ្ធរណ៍រាជធានីនីភ្នំពេញ រក្សាទុកជាបានការដដែល និង មិនអនុញ្ញាតឱ្យជនជាប់ចោទ សូយ ចាន់សឿន បានស្ថិតនៅក្រៅឃុំ តាមការស្នើសុំរបស់គាត់ឡើយ និង ប្រកាសបិទផ្លូវតវ៉ា។

លោកចៅក្រម និល ណុន បានថ្លែងឲ្យដឹងថា នៅក្នុងរឿងក្តីនេះ ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬ រ៉ា ត្រូវបានចាប់ខ្លួន និង ដាក់ឱ្យស្ថិតនៅក្រោមការត្រួតត្រាពិនិត្យរបស់តុលាការពីបទ: ហិង្សាដោយមានចេតនាមានស្ថានទម្ងន់ទោស និង ប.ង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២១៨ និង ២៥៣ ចំណុច១ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន និង ឃុំខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួនចរបស់តុលាការ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ ហើយ សព្វថ្ងៃនេះ គាត់កំពុងតែត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីរងចាំការជំនុំជម្រះ តាមផ្លូវតុលាការ៕ រក្សាសិទ្ធិដោយ ៖ រស្មី អាកាស

×