Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលនិងទីផ្សារកំណើនមានចំនួន ៣៧២,៤ លានរៀលនៅពុធនេះ

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញការកើនឡើងខ្ពស់ជាងគេនៅថ្ងៃពុធម្សិលមិញនេះចំនួន ១២០រៀល មកបិទនៅថ្លៃ ១៣.៤៦០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនហ្ក្រេនធ្វីន និង អេស៊ីលីដាបានកើនឡើង ២០រៀលស្នើគ្នា ដល់ ៤.៤០០រៀល និង ១១.០៨០រៀលរៀងគ្នា។ ចំណែកផេសថិក និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ វិញបានធ្លាក់ចុះចំនួន ១០ និង ២០រៀល។ ភាគហ៊ុនដែលសល់ទាំងឡាយបានរក្សាថ្លៃថេរ ដដែលត្រឹមពេលផ្សារបិទ។

តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ៣៧២,៤ លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,២៤ភាគរយ ដល់ ៤៨៨,៨៧ពិន្ទុ៕​

×