Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ជនជាប់ចោទ ប្រុស- ស្រី ៣ នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ៣ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម
កាត់ទោស ដាក់ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់ ពី ៦ ឆ្នាំ ទៅ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទ៣ នាក់មានឈ្មោះ ទី១ -ឈ្មោះ ប៉ាវ យ៉ន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទី២- ឈ្មោះ រ័ត្ន ធារី ភេទស្រី អាយុ ៣៤ ឆ្នាំ ។ និង ទី៣- ឈ្មោះ មាស ដារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី ៦ ឆ្នាំ ទៅ ៧ ឆ្នាំ ពីបទ: ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែឈ្មោះ ជនជាប់ចោទទាំង៣ នាក់ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូង មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។
ពួកគេត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដែលស្ថិតនៅ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូតបាន វត្ថុតាង មាន ៖ ១-ដកហូតពី ឈ្មោះ មាស ដារ៉ា គ្រឿងញៀន ម៉ាទឹកកក ចំនួន ១០១ កញ្ចប់តូច មានទម្ងន់ ២៤, ៣៥ ក្រាម និង ថ្នាំគ្រាប់ចំនួន ៣០ គ្រាប់ មាន ទម្ងន់ ១២, ០៣ ក្រាម ។ ២-ដកហូតពី ឈ្មោះ រ័ត្ន ធារី គ្រឿង ញៀន ចំនួន ១៤ កញ្ចប់ មានទម្ងន់ ៧, ៩១ ក្រាម និង ថ្នាំគ្រាប់ ចំនួន ១២ គ្រាប់ មានទម្ងន់ ៤, ៥៨ ក្រាម ។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ រ័ត្ន ធារី បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ មកលើរូបនាង និង និយាយថា នាងមិនបាន បានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ ។

ចំណែកឯ ជនជាប់២នាក់ទៀត បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់មែន ហើយសុំឲ្យសាលាឧទ្ធរណ៍ មេត្តាជួយ បន្ធូរបន្ថយទោសដល់ពួកគេ ដើម្បីឆាប់វិលត្រឡប់បានជួបជុំគ្រូសារវិញ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

×