កាលពីចុងខែតុលាកន្លងទៅ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងដែលមានទង់ជាតិវៀតណាមនៅឈូងសមុទ្រអូម៉ង់ ហើយគិតមកទល់ពេលនេះ អ៊ីរ៉ងនៅតែរក្សាកប៉ាល់នោះមិនឱ្យចេញពីកំពង់ផែបានឌែ អាបបាសនោះទេ។ នេះបើតាមការផ្តល់ដំណឹងពីមន្ត្រីអាមេរិកពីរនាក់បានប្រាប់មកសារព័ត៌មាន Associated Press។
មន្ត្រីម្នាក់បានឱ្យដឹងថា ទាហានឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប៉ារ៉ាហ្គាសបានកាន់កាប់តំបន់ MV Southys កាលពីថ្ងៃទី 24 ខែតុលា ហើយ កងកម្លាំងអាមេរិកបានតាមដានការរឹបអូសកប៉ាល់នោះដែរ ប៉ុន្តែទីបំផុតអ៊ឺរ៉ង់មិនបានចាត់វិធានការលើកប៉ាល់នោះទេ ខណៈដែលនាវានេះបានចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់។
ជាក់ស្តែង មូលហេតុនៃការចាប់នេះនៅមិនទាន់ច្បាស់នៅឡើយទេ។ប៉ុន្តែបើតាម ទិន្នន័យតាមដានកប៉ាល់ដែលត្រូវបានវិភាគដោយកាសែត AP ពី MarineTraffic.com បានបង្ហាញថា នាវាដែលមានទង់ជាតិវៀតណាមនោះ នៅតែមិនទាន់អាចចេញពីកំពង់ផែបានឌែ អាប់បាស Bandar Abbas នៅថ្ងៃអង្គារ។
ក្នុងនោះ មន្ត្រីអាមេរិកទាំងពីរខាងលើបានថ្លែងបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បញ្ហាបង្ខាំងកប៉ាល់នេះ គឺមិនទាន់ដោះស្រាយនៅឡើយនោះទេខណៈភាគីទាំងអ៊ឺរ៉ង់ និងសហរដ្ឋអាមេរិក កំពុងបន្តកិច្ចចរចាឡើងវិញនៅទីក្រុងវីយែនជាមួយអ៊ីរ៉ង់ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមិនចុះសម្រុងគ្នា៕ ប្រភព៖The Peninsula News