មិនយូរប៉ុន្មាន បន្ទាប់ពីមជ្ឈមណ្ឌលត្រួតពិនិត្យអាហារ និងឱសថអាមេរិក បានអនុញ្ញាតឱ្យកុមារអាយុចាប់ពី ៥ឆ្នាំឡើងអាចទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ Pfizer Inc។ការអនុញ្ញាតនេះធ្វើឡើង ក្រោយអាមេរិកបានសម្រេចចិត្តដើរតាមគន្លងរបស់ខ្លួនថ្មី ដោយដកចេញនូវឧបសគ្គផ្នែកច្បាប់ចុងក្រោយរបស់អំពីការអនុញ្ញាតឱ្យក្មេងអាយុ៥ឆ្នាំមកទទួលវ៉ាក់សាំងដល់កុមារ។
បើយោងតាមគណៈកម្មាធិការប្រឹក្សា CDC ដែលបានបោះឆ្នោតជាឯកច្ឆ័ន្ទលើការចាក់វ៉ាក់សាំងប្រភេទ Pfizer សម្រាប់កុមារ ក្នុងនោះ កុមារប្រមាណ៦00,000 ករណីអាចត្រូវបានរារាំងក្នុងរយៈពេល 5 ខែ ដោយផ្តល់ឱ្យសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងដល់កុមារក្នុងល្បឿនប្រហាក់ប្រហែលនឹងមនុស្សវ័យជំទង់។
ក្នុងនោះ លោកវេជ្ជបណ្ឌិត សារ៉ាអូលីវ័រ បាននិយាយថា៖ ការព្យាករណ៍បានបង្ហាញថា ការចាក់វ៉ាក់សាំងលើកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំត្រូវបានគេរំពឹងថា នឹងអាចជួយទប់ស្កាត់ និងបង្កើតប្រព័ន្ធផ្សុំានៃការថយចុះពីករណីដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
មែនទែនទៅ ការផ្តល់វ៉ាក់សាំងដល់កុមារ គឺជារបត់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីមរោគនេះបានឆក់យកជីវិតកុមារចំនួន ១៧២នាក់ ដែលមានអាយុពី 5 ទៅ 11 ឆ្នាំ ហើយបានបញ្ជូនមនុស្សរាប់ពាន់នាក់ទៅកាន់មន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមសប្តាហ៍នេះ ក្រុមហ៊ុន Pfizer បានចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ កម្រិតទាបរបស់ខ្លួនរាប់លានដបទៅឱ្យអ្នកផ្តល់សេវាថែទាំសុខភាពនៅទូទាំងសហរដ្ឋអាមេរិករួចហើយ។ក្នុងនោះ CDC បានទទួលស្គាល់ “ហានិភ័យទាបបំផុត” នៃជំងឺរលាកសួតនេះទៅហើយ ប៉ុន្តែក្រុមហ៊ុនបានសន្និដ្ឋានបែបនេះថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងចំពោះកុមារ អាចបង្កើនភាស៊ាំជាមួយមេរោគកូវីដ១៩៕ ប្រភព៖ រ៉យទ័រ