ខេត្តស្វាយរៀង ៖ លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុពិធីសម្ភាធដាក់ឱ្យដំណើរការជាផ្លូវការក្រុមហ៊ុនរោងចក្រតាគិសាខេមបូឌា ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្រុងបាវិតខេត្តស្វាយរៀង។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ហែម ពិសិទ្ធអភិបាលរងខេត្តស្វាយរៀងលោក លឹម សៀងហេង អភិបាលរងក្រុងបាវិត អស់លោកជាតំណាងឱ្យក្រុមហ៊ុនតាគិសា(ខេមបូឌា) រួមនិងមន្ត្រីរាជការនៅតាមមន្ទីរដែលមានការពាក់ព័ន្ធ បងប្អូនកម្មករកម្មការនីរោងចក្រជាច្រើនរយនាក់ផង ដែរ។
បើតាមលោកតាមប្រសាសន៍របស់លោក អ៊ូសាខឿន អនុប្រធានមន្ទីរការងារខេត្តស្វាយរៀងបានអោយដឹងថា ៖ នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន11ក្នុងនោះដំណើរការបាន 8 តំបន់សេដ្ឋកិច្ចពិសេសហើយមានរោងចក្រចំនួន76រោងចក្រ បានស្រូបយកកំលាំងកម្មករកម្មការនីរោងចក្រប្រមាណជាង5ម៉ឺននាក់។
លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀងបានប្រសាសន៍ថា ៖ ក្នុងនាមអាជ្ញាធរខេត្តសូមសំដែងការសាទរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនតាគិសា ខេមបូឌាដែលបានជ្រើសរើសយកខេត្តស្វាយរៀងសម្រាប់វិនិយោគនិងក្រុមហ៊ុនជាច្រើនទៀតបានមកវិនិយោគទុនរកស៊ីក្នុងទឹកដីខេត្តស្វាយរៀង ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារអោយប្រជាពលរដ្ឋខេត្តស្វាយរៀងនិងបានធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងមានជីវភាពធូធារក្រុមគ្រួសារនិងកាត់បន្ថយការទៅរកស៊ីចំណាកស្រុកឆ្ងាយៗ។
លោកអភិបាលរងខេត្តបានបន្តទៀតថា ៖ យើងមានតំបន់សេដ្ឋកិច្ច រោងចក្រសហគ្រាដូចសព្វថ្ងៃទាំងគឺដោយសាតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំទាក់ទាញវិនិយោគទុនដើម្បីមកវិនិយោគនៅប្រទេសជាជាពិសេសនៅក្រុងបាវិត។
លោក ហ៊ូ វតនៈបានផ្តាំផ្ញើដល់បងប្អូនកម្មករកម្មការនីរោងចក្រទាំងអស់់ត្រូវខិតខំបំពេញការងារអោយបានល្អនិងត្រូវសហការជាមួយអ្នកវិនិយោគទុនក្រុមហ៊ុនដែលបានមកវិនិយោគនៅទឹកដីខេត្តស្វាយរៀងបើសិនមានការសំណូមពរអ្វីមួយត្រូវចូលរួមដោះស្រាយដោយនិតិវិធី។
ក្នុងឱកាសនោះដែរ លោក ហ៊ូ វតនៈ បាន ស្នើសុំដល់ក្រុមហ៊ុនត្រូវអនុវត្តអោយបានត្រឹមត្រូវស្របច្បាប់លិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជជាណាចក្រកម្ពុជាព្រមទាំងបំពេញបែបបទនីតិវិធីតម្រូវនានាតាមការងារណែនាំរបស់ក្រសួងស្ថាប័នមានសម្ថកិច្ចជាពិសេសសហការអោយបានល្អជាមួយអាជ្ញាធរដែនដី ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបានល្អប្រសើរ៕ វ៉ៃកូ