Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនសន្តិសុខ NSO Group ជុំវិញ Pegasus spyware

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុនបង្កើតកម្មវិធីតាមដាន NSO Group អាចនឹងជួបបញ្ហាជាមួយនឹងការធ្វើពាណិជ្ជកម្ម របស់ពួកគេបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ចូលក្រុមហ៊ុននេះទៅក្នុងបញ្ជីហាមឃាត់។ ការដាក់ចូលទៅក្នុងបញ្ជីនេះមានន័យថា ក្រុមហ៊ុនអាមេរិក ឬក្រុមហ៊ុនដែលជាដៃគូរជាមួយនឹងអាមេរិក នឹងមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយ NSO លុះត្រាតែពួកគេទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។

ក្រុមហ៊ុន NSO បានបានរងការចោទប្រកាន់ថា បានផ្ដល់កម្មវិធី និងឧបករណ៍បច្ចេកវិទ្យាឱ្យរដ្ឋាភិបាលមួយចំនួនដើម្បីតាមដានសកម្មជន អ្នកសារព័ត៌មាន និងអ្នករិះគន់ផ្សេងទៀតដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។

គួររំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោង ដែលអាចឱ្យជនខិលខូចធ្វើការជ្រៀតចូលទៅគ្រប់គ្រងទូរសព្ទ iPhone តាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអ៊ីស្រាអែល NSO Group បន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានបង្ហាញពីការស្រាវជ្រាវរបស់ពួកគេទៅលើទូរសព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×