គិតត្រឹមថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 មានសហគ្រាសធុនតូច និងមធ្យមចំនួន 634 ដែលទទួលបានប្រាក់កម្ចីពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី 2 (SCFS II) ជាមួយទំហំឥណទានចំនួន 80.4 លានដុល្លារអាមេរិក ឬស្មើនឹង 80.4% នៃគម្រោងថវិការសរុប។
ក្នុងនោះឥណទានសម្រាប់វិស័យអាទិភាពមាន 45% ខណៈវិស័យទូទៅមាន 55%។ 25% នៃឥណទានដែលបានបញ្ចេញត្រូវបានផ្តល់ជូនសហគ្រិនជាស្ត្រី។ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី 2 (SCFS II) ក្រោមកិច្ចផ្តូចផ្តើមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ធនាគារ SME សហការជាដៃគូរពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុក្នុងស្រុកទាំង 28 bបាន ដាក់ចេញនៅគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី 2 ដែលមាន
អត្រាការប្រាក់ទាប 6.5% ក្នុងមួយឆ្នាំកាលពីខែសីហាកន្លងទៅនេះ៕