Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ស្ត្រីជាប់ចោទម្នាក់ ដែលត្រូវតុលាការខេត្ត កំពង់ឆ្នំាង កាត់ទោស ជាប់គុក ១០ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសសមគំនិត ក្នុងអំពើរំលាភសពសន្ថវ:មានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ស្ត្រីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូងខេត្តកំពង់ឆ្នាំង កាត់ទោស ដាក់ពន្ធនាគារ កំណត់១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ សមគំនិតក្នុងអំពើរំលាភសពសន្ថវ: មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១០។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទឈ្មោះ មាស គ្រឿង ហៅ គ្រឿង ភេទស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅ នៅភូមិកំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឡែន ចាន់ណាក់ ភេទស្រី អាយុ ១៧ ឆ្នាំ រស់នៅភូមិកំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះ គឺមានសតិមិនប្រក្រតី (ជម្ងឺសរសៃប្រសាទ)។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាខេត្តដំបូងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ ២០១៣ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ពីបទ សមគំនិតក្នុងអំពើរំលាភសពសន្ថវៈ ។ តែគាត់ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។

ជនជាប់ចោទ មាស គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១១ រស់នៅភូមិកំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

នាពេលសវនាការ, ស្រ្តីជនជាប់ចោទបានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ និងនិយាយថា គាត់មិនបានដឹង ឬបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់គាត់នោះទេ ពីព្រោះ ពេលកើតហេតុនោះ រូបគាត់បានទៅខាងក្រៅផ្ទះ និងមានមិនបានចាប់ជនរងគ្រោះ ដោះសម្លៀបំពាក់ និង ឲ្យប្តីរបស់គាត់ចាប់រំរំលាភនាងនោះឡើយ។

ជនជាប់ចោទ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សូមធ្វើការបដិសេធសាលក្រមរបស់តុលាការ ខេត្តកំពង់ឆ្នាំង ទុកជាអាសារបង់ និង សម្រេចដោះលែងរូបគាត់ឲ្យមានសេរីភាពវិញ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

×