Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តសៀមរាប ឲ្យពលរដ្ឋរុះរើសំណង់លើដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ដើម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់លើដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ដើម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ដែលបានទទួលយកគោលនយោបាយរួចហើយ មិនទាន់បានរុះរើសំណង់របស់ខ្លួនចេញពីទីតាំង និងប្រជាពលរដ្ឋ ចំនួន ២គ្រួសារផ្សេងទៀត បានមកសាងសង់លើដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចហើយ ហេតុដូចនេះសូមបងប្អូនធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេល ៧(ប្រាំពីរ)ថ្ងៃ ។

ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះចុះរុះរើដោយពុំទទួលខុសត្រូវ លើការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណ៍ជន ជ្រាបថា៖ រដ្ឋបាលខេត្ត សហការជាមួយក្រសួងសាធារណការ និងជញ្ចូន នឹងអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហាន២ (KHM-18) ក្រោមឥណទានរបស់ធនាគារអារហ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំស្តារស្ទឹងសៀមរាប បញ្ចៀសទឹកលិចក្រុងសៀមរាប នារដូវវស្សា ចាប់ពីចំណុចស្ពានវាងក្រុងទៅប៉ែកខាងក្រោមរហូតដល់ ភូមិអារញ្ញ ដែលមានប្រវែង ៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។

ក្នុងគោលបំណងឱ្យការអនុវត្តគម្រោងប្រព្រឹត្តតាមផែនការដែលបានគ្រោងទុក រដ្ឋបាលខេត្ត សៀមរាប បានពិនិត្យឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋ ចំនួន ០៥គ្រួសារ ដែលបានទទួលយក គោលនយោបាយរួចហើយ មិនទាន់បានរុះរើសំណង់របស់ខ្លួនចេញពីទីតាំង និងមានប្រជាពលរដ្ឋ ចំនួន ២គ្រួសារផ្សេងទៀត បានមកសាងសង់លើដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចហើយ។ ហេតុនេះសូមបងប្អូនធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេល ៧(ប្រាំពីរ)ថ្ងៃ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់សំណង់ដីចំណីស្ទឹងសៀមរាប ដែលទទួលយកការដោះស្រាយគោលនយោបាយរួចរាល់ និងម្ចាស់ សំណង់ ២គ្រួសារទៀត ត្រូវចូលរួមអនុវត្តរុះរើសំណង់របស់ខ្លួនតាមពេលវេលាកំណត់ខាងលើដោយស្មារតី ទទួលខុសត្រូវខ្ពស់។ ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងដឹកនាំ កម្លាំងចម្រុះចុះរុះរើដោយពុំទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ ម្ចាស់សំណង់ទាំងអស់ ត្រូវចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹង នេះតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×