Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យធំហើយ! ចោរស្ទាវ​២​​នាក់ ឆ.ក់​ទូរស័ព្ទ​ប៉ះ​ចំ​ស្រី​ស្អាត​២​នាក់ មានអី ជិះ​ម៉ូតូ​ប្រដេញ​តាម​ ធ្វើ​ឲ្យ​ពួក​ចោរ​ភ័.យ​ស្ល.ន់​ស្លោ រត់ចោលម៉ូតូ….

នេះជារឿងមួយដ៏មិនធម្មតានោះទេ និងសូមកោតសរសើរផងដែរ គ្រាដែលស្រីស្អាត២នាក់ បានជិះម៉ូតូយ៉ាងលឿន និងស្រែកថាចោរៗ ដេញតាមជនសង្ស័យ២នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងម៉ាក iphone 8 plus។

បើ​តាមនារីម្នាក់ជាម្ចាស់ទូរស័ព្ទ បានប្រាប់ឲ្យដឹងថា ខណៈពួកនាងកំពុងជិះម៉ូតូឌុបគ្នា ត្រឡប់មកពីហូបស៊ុបវិញ គាប់ជូនពេលនោះ ម្តាយរបស់នាងបានតេមក ហើយនាងក៏បានលើកនិយាយបណ្តើរ ជិះម៉ូតូបណ្តើរ ប៉ុន្តែ ខណៈពេលនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសេ​125 មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់នាងបានសម្រេច រួចបន្ថែមល្បឿនម៉ូតូបើករត់បើករួចខ្លួនតែម្តង។

តែទោះជាយ៉ាងណា ដោយសារស្មារតីមិនតក់ស្លុត ភ្លាមៗនោះ ពួកនាងក៏បានជិះម៉ូតូប្រដេញតាមយ៉ាងប្រផាប់ប្រភីង និងស្រែកឆោឡោថា «ចោរៗ» ឡើងផ្អើលពេញផ្លូវ ជាហេតុធ្វើឲ្យជនសង្ស័យទាំងពីរនាក់នោះ ភ័យស្លន់ស្លោជិះម៉ូតូទៅបុ.កខឿនសួនច្បារ បណ្តាលឲ្យដួ.ល រួចក៏នាំគ្នារត់យករួចខ្លួនឡើងប្រាស់ក្រញ៉ាំតែម្តង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ ស្ថិតនៅ​ចំណុចក្បែររង្វង់មូលគួចកាណុង​ក្នុងសង្កាត់ស្រះចក​ខណ្ឌដូនពេញ​រាជធានីភ្នំពេញ​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ​ក៏បានចុះ​មកដល់កន្លែងកើតហេតុ ​ដកយកម៉ូតូរបស់ជនសង្ស័យម៉ាកសេ​125 ១គ្រឿង​នោះ និងនាំពួកនាងទៅ​ដាក់ពាក្យបណ្ដឹង​ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា និងព្រមទាំងស្លាកលេខម៉ូតូ ដែលជា​សញ្ញា​មួយអាចឈានទៅ​ចាប់ក្រុមជនសង្ស័យ​យកមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×