Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូប្រេងឥន្ធនៈចំនួន ៨ ត្រូវរកឃើញថា ល្មើសនឹងច្បាប់ នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង

ខេត្តពោធិ៍សាត់ ៖ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ២១ ដែលស្ថិតក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង នៅថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈចំនួន ៨ ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំង ២១ ខាងលើមិនមានអនុលោមភាព។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីមានសមត្ថកិច្ចបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូខាងលើ និងបានណែនាំឱ្យឈប់ប្រកបអាជីវកម្មរបស់ខ្លួនដោយមិនសុចរិត។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ឱ្យប្រកបអាជីវកម្មដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជារួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

×