Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ជំរុញឱ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត

ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកជាមួយនឹងប្រជាពលរដ្ឋដែលខ្លួនគ្រប់គ្រង ហើយជំរុញពួកគាត់ឱ្យបានទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ព្រមទាំងជំរុញអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុ ឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដើម្បីជ្រើសរើសនូវថ្នាក់ដឹកនាំដ៏ល្អ សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យបន្ថែមទៀត ព្រមទាំងថែរក្សាការពារសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាកនេះ បានគង់វង្សយូរអង្វែងតរៀងទៅ។

ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលសំណេះជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុក ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្រុក នៅស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោកភុន សម្ជស្ស អភិបាលនៃគណៈភិបាលស្រុកព្រះស្តេច រួចមក ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានជម្រាបជូនអំពីគោលបំណងនៃការជួបសំណេះសំណាលនាពេលនោះ គឺដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ និងឈ្វេងយល់អំពីបញ្ហាប្រឈមនានារបស់ឃុំ ស្រុក ខេត្តនីមួយៗ ដែលបាននិងកំពុងជួបប្រទះ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ ឥសាន បានកោតសរសើរចំពោះអាជ្ញាធរឃុំ ស្រុក ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្រុកទាំងពីរ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានចូលរួមដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អ។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ព្រមទាំងជំរុញ និងអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×